Advertisement
សំណង់-កម្មករជំនាញ

ក្រុមហ៊ុន SCG ចុះ MoU ជាមួយក្រសួងការងារ ដើម្បីបណ្តុះបណ្តាលជាងសំណង់នៅកម្ពុជា


ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនរកស៊ីខាងផ្គត់ផ្គង់សម្ភារសំណង់ បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ជាមួយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធ្វើការបណ្ដុះបណ្ដាលអំពីបច្ចេកទេសបូក និងប្រក់ដំបូល ដល់ជាងសំណង់នៅកម្ពុជា។
លោក ឡៅ ហ៊ីម (រូបខាងឆ្វេង) លោក Somwang Manpimonchai (រូបខាងស្តាំ)
ដោយ
Advertisement

លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំនៅកម្ពុជា បានថ្លែងក្នុងពិធីចុះហត្ថលេខាថា ផលិតផលសំណង់ទាំងអស់ បើទោះបីមានគុណភាពយ៉ាងណា ប៉ុន្តែ ប្រសិនបើជាងសំណង់គ្មានគុណភាព និងគ្មានបច្ចេកទេសត្រឹមត្រូវ ក៏ជាការឥតប្រយោជន៍ដែរ។ 

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ហេតុនេះហើយ ទើបSCG បានបណ្តុះបណ្តាលជាងសំណង់ ដើម្បីឲ្យស្របតាមស្តង់ដារគុណភាពនៃសំណង់។ លើសពីនេះ ការបណ្តុះបណ្តាល និងធ្វើការប្រឡងប្រជែងនេះ  គឺដើម្បីកេរ្តិ៍ឈ្មោះជាងសំណង់ ព្រោះថា កេរ្តិ៍ឈ្មោះ គឺសំខាន់ខ្លាំងណាស់សម្រាប់បញ្ជាក់ពីគុណភាពនៃជាងសំណង់»។

នៅឆ្នាំនេះ សិក្ខាកាម ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជាងសំណង់ នឹងមានសិទ្ធិចូលរួមនៅក្នុងប្រកួតប្រជែង ដើម្បីបង្ហាញដល់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាង់សង់ពីសមត្ថភាពនៃជាងសំណង់ដែលមានជំនាញត្រឹមត្រូវ។

ដោយឡែក អ្នកចង់រៀនជំនាញបូក និងប្រក់ដំបូល គឺអាចទំនាក់ទំនងចុះឈ្មោះចូលរៀនដោយមិនគិតថ្លៃ តាមរយៈក្រុមហ៊ុន SCG ដោយទាក់ទងតាមលេខទូរស័ព្ទ ០៩៥ ៩៩៩ ៥០០ ឬ មកទាក់ទងដោយផ្ទាល់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និង វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI)។ ទន្ទឹមគ្នានេះ ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។  

ទាក់ទងនឹងបញ្ហានេះ លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនខ្លាំងលើវិស័យសំណង់។ ជាងនេះទៅទៀត សម្ភារសំណង់ ក៏កាន់តែទំនើប និងមានសកម្មភាពសាងសង់លឿនជាងមុន ដែលទាមទារឲ្យជាងសំណង់ ត្រូវមានបច្ចេកទេស និងជំនាញច្បាស់លាស់ ដើម្បីពន្លឿនការងារសាងសង់ និងធ្វើឲ្យគុណភាពសំណង់មានស្តង់ដារ។ 

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន ជាងសំណង់នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានការចូលរួមពីវិស័យឯកជន ដែលពួកគាត់មានសម្ភារទំនើប និងបច្ចេកទេសទំនើប ជួយបណ្តុះបណ្តាលឲ្យជាងសំណង់មានជំនាញត្រឹមត្រូវ»។

បើតាម លោក ឡៅ ហ៊ីម អ្នកជំនាញផ្នែកសំណង់នៅកម្ពុជាមានភាពខ្វះខាតច្រើន។ យ៉ាងណាលោកគ្មានទិន្នន័យនៃចំនួនកម្មករសំណង់នៅកម្ពុជានោះទេ ប៉ុន្តែ លោកគ្រាន់តែបញ្ជាក់ថា បច្ចុប្បន្ន នៅកម្ពុជាកម្មករសំណង់មានចំនួនច្រើន ដោយខ្លះធ្វើការតាមបទពិសោធរបស់មិត្តភក្តិ ឬបងប្អូនជាដើម ពោល គឺមិនទាន់មានជំនាញច្បាស់លាស់នៅឡើយ។  

លោកបញ្ជាក់បន្ថែមថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅពេលបច្ចុប្បន្ន មានចំនួន៦នៅភ្នំពេញ និងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈចំនួនមួយស្ថិតនៅតាមបណ្តាលខេត្តទាំងអស់ ដោយមានបណ្តុះបណ្តាលចំនួន៥ជំនាញ ដូចជា សំណង់ មេកានិច អគ្គិសនី កម្មន្តសាល និង ICT៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ដាំ​ត្រកួន​-កញ្ឆែត​នៅ​បឹង​ទំពុន បារម្ភ​ខ្លាច​បាត់​មុខរបរ ខណៈ​បឹង​នេះ​កំពុង​លុប​ដើម្បី​អភិវឌ្ឍ

ព័ត៌មាន
ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​ពឹង​អាស្រ័យ​ផល​លើ​របរ​ដាំ​ត្រកួន​និង​កញ្ឆែត​នៅ​បឹងទំពុន ដែល​ស្ថិត​នៅ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ កំពុង​ម...

ហាងនំKrispy Kreme របស់អាមេរិកបើកសាខាទី៥នៅមហាវិថី​ម៉ៅ​សេទុង

ព័ត៌មាន
ហាងនំដូហ្វណាត់ដ៏ល្បីរបស់អាមេរិក ឈ្មោះ Krispy Kreme បានសម្ពោធសាខាទី៥របស់ខ្លួនស្ថិតនៅបណ្តោយមហាវិថីម៉ៅសេទុងក្បែរវិទ្យាស្ថានវ៉ាន់ដាគណនេយ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ