ព្រឹទ្ធសភាអាមេរិក

ព្រឹទ្ធសភាអាមេរិកអនុម័តពង្រីកថវិកាចំណាយ ៨០០ពាន់លានដុល្លារ សម្រាប់វិស័យយោធានៅឆ្នាំក្រោយ


ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ធ្នូ បានអនុម័តចេញច្បាប់ ដែលអនុញ្ញាតឱ្យមានការចំណាយដ៏មហាសាលក្នុងទំហំទឹកប្រាក់ប្រមាណ ៨៥៨ ពាន់លានដុល្លារក្នុងវិស័យការពារជាតិប្រចាំឆ្នាំ២០២៣ ពោលគឺមានច្រើនជាង ៤៥ ពាន់លានដុល្លារ ពីអ្វីដែលប្រធានាធិបតីលោក ចូ បៃដិន បានស្នើឡើងកាលពីពេលមុនទៅទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ព្រឹទ្ធសភាអាមេរិកបង្កើនការចំណាយលើវិស័យការពារជាតិដ៏សម្បើម!

សមាជិកព្រឹទ្ធសភាបានគាំទ្រច្បាប់ការពារជាតិ (NDAA) ក្នុងសម្លេងភាពច្រើនលើសលប់ដែលមាន ៨៣ សំឡេងគាំទ្រ ទល់ ១១ សំឡេងជំទាស់។ ដោយឡែក សមាជិកផ្សេងទៀត មិនបានបោះឆ្នោតដែរ ដោយសារតែពួកគេជំទាស់​នឹង​ថវិកា​យោធា​ដ៏ច្រើនសន្ធឹកសន្ធាប់ និងចង់បានការគ្រប់គ្រង់ឱ្យកាន់តែតឹងរ៉ឹងលើការចំណាយនេះ។ មែនទែនទៅ ច្បាប់អនុញ្ញាតការពារជាតិ (NDAA) នេះគឺជាគោលនយោបាយដែលត្រូវកំណត់​ជារៀងរាល់ឆ្នាំ​សម្រាប់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក ហើយច្បាប់នេះបានធ្វើឡើងតាំងពីឆ្នាំ ១៩៦១ មកម្លេះ។

គួរជម្រាបថា កាលពីសប្តាហ៍មុនសភាតំណាង​រាស្ត្ររបស់អាមេរិកក៏បានសម្រេចអនុម័តយល់ព្រមលើច្បាប់ NDAA រួមទៅហើយ ដូច្នេះហើយជំហានបន្ទាប់វានឹងបញ្ជូនឆ្ពោះទៅសេតវិមាន ដើម្បីឱ្យប្រធានាធិបតីអាមេរិកលោក បៃដិន ចុះហត្ថលេខាលើច្បាប់នេះឱ្យកាន់តែឆាប់។

ឆ្នាំសារពើពន្ធ២០២៣ ច្បាប់ការពារជាតិ (NDAA) ផ្តល់សិទ្ធិដល់ក្នុងការចំណាយដល់ ៨៥៨ ពាន់លានដុល្លារលើវិស័យយោធា និងរួមបញ្ចូលទាំងការដំឡើងប្រាក់ឈ្នួល ៤,៦%% សម្រាប់កងទ័ព ការផ្តល់មូលនិធិសម្រាប់ការទិញសព្វាវុធ នាវា និងយន្តហោះចម្បាំង ព្រមទាំងបន្តការគាំទ្រ​ដល់កោះតៃវ៉ាន់ពីការគំរាមគំហែងនៃការឈ្លានពានដោយចិនដីគោក និងចុងក្រោយសម្រាប់ជួយដល់អ៊ុយក្រែន ដើម្បីបន្តប្រយុទ្ធជាមួយនឹងការលុកលុយរបស់រុស្ស៊ី។

បើតាមសមាជិកព្រឹទ្ធសភាអាមេរិក លោក James Inhofe មកពីគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការទទួលបន្ទុក​សព្វាវុធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា៖​ «នេះគឺជាច្បាប់សំខាន់បំផុតដែលយើងធ្វើជារៀងរាល់ឆ្នាំ»​។

ម្យ៉ាងវិញទៀត សេចក្តីព្រាងច្បាប់នេះក៏និងផ្តល់ជំនួយ​ផ្នែកសន្តិសុខបន្ថែម​ដល់អ៊ុយក្រែន​យ៉ាងហោចណាស់ ៨០០ លានដុល្លារនៅឆ្នាំក្រោយ និងរួមបញ្ចូលទាំងការជួយពង្រឹង​យោធាតៃវ៉ាន់ ចំពេលមានភាពតានតឹង​ជាមួយប្រទេសចិន រួមទាំងជំនួយសន្តិសុខរាប់ពាន់លានដុល្លារ និងផ្គត់ផ្គង់អាវុធតាមដានរហ័សសម្រាប់តៃវ៉ាន់ផងដែរ។

លើសពីនេះ​ ច្បាប់ NDAA ក៏ផ្តល់សិទ្ធិឱ្យមានមូលនិធិ​បន្ថែមទៀត ដើម្បីអភិវឌ្ឍអាវុធលឿនជាងសំឡេង បិទកន្លែងផ្ទុកប្រេងឥន្ធនៈ Red Hill Bulk នៅរដ្ឋហាវ៉ៃ និងទិញប្រព័ន្ធអាវុធរួមទាំងយន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed Martin និងនាវាចម្បាំងដែលផលិតដោយក្រុមហ៊ុន General Dynamics ផងដែរ។




អត្ថបទបន្ទាប់


លោក ចូ បៃឌិន ប្រកាសនឹងជួយតំបន់អាហ្វ្រិកគ្រប់យ៉ាង រួមទាំងគាំទ្រទ្វីបមួយនេះឲ្យចូលជាសមាជិកអចិន្ត្រៃយ៍G20

ព័ត៌មាន
នៅចំពោះមុខមេដឹកនាំមកពីប្រទេសនៃទ្វីបអាហ្រ្វិកទាំងជិត៥០ប្រទេសក្នុងជំនួបកំពូលអាមេរិក-អាហ្វ្រិក ប្រធានាធិបតីចូ បៃឌិន បាននិយាយថា សហរដ្ឋអាមេ…

ក្រុមហ៊ុនវៀតណាមប្ដឹងក្រុមហ៊ុនយក្ស Amazon ទាមទារសំណង ២៨០ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនវៀតណាមឈ្មោះ ហ្គីលីម៉ិក អ៊ីន (Gilimex Inc) កំពុងដាក់ពាក្យប្តឹងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតមួយរបស់អាមេរិក គឺក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ