កញ្ចប់ថវិការជំរុញសេដ្ឋកិច្ច​ ១,៩ទ្រីលាន​ដុល្លារ

ការអនុម័តថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លារ ជាជោគជ័យការងារដ៏មហិមាលើកដំបូងរបស់លោក ចូ បៃឌិន តាំងពីកាន់តំណែងប្រធានាធិបតី


នៅទីបំផុតកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ទ្រីលានដុល្លារអាមេរិក ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តហើយកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ ហើយវាត្រូវបានគេមើលឃើញ គឺជាភាពជោគជ័យធំបំផុតមួយនៃការងាររបស់លោកចូ បៃឌិន តាំងតែពីលោកទទួលបានតំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ២០ ខែមករាឆ្នាំ២០២១មក។
ការអនុម័តថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លារ ជាជោគជ័យការងារដ៏មហិមាលើកដំបូងរបស់លោក ចូ បៃឌិន តាំងពីកាន់តំណែងប្រធានាធិបតី (រូបភាព៖ Reuters)
ដោយ

ការអនុម័ត​កញ្ចប់ថវិកា​ជំរុញ​សេដ្ឋកិច្ចនេះ ត្រូវបាន​បោះឆ្នោត​លើ​សំឡេង ៥០ទល់៤៩ ដោយ​គ្មានការគាំទ្រ​ពី​សមាជិក​មកពីគណៈបក្ស​សាធារណៈរដ្ឋ​សូម្បី​តែម្នាក់។

កញ្ចប់ថវិកា​១,៩ ទ្រីលាន​ដុល្លារអាមេរិកនេះ​គឺជា​កញ្ចប់ថវិកា​ជំរុញសេដ្ឋកិច្ច​ដ៏ធំបំផុត​មិនធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក។ មេដឹកនាំ​សំឡេងភាគច្រើន​នៃព្រឹទ្ធសភា​អាមេរិក គឺលោក​ Chuck Schumer បាន​ព្យាករថា លោក ចូ បៃឌិន នឹង​ចុះហត្ថលេខា​លើកិច្ចកញ្ចប់​ថវិកាជំរុញសេដ្ឋកិច្ច​សម្រាប់​ដោះស្រាយ​បញ្ហាកូវីដ-១៩នេះ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១នេះ។

លោក ចូ បៃឌិន បាន​និយាយថា លោក​សង្ឃឹមថា​ គម្រោង​កញ្ចប់ថវិកានេះ នឹង​ទទួលបាន​ត្រឡប់មកវិញ​ឆាប់ៗ​ក្រោយពេលដែល​សភាធ្វើ​ការកែសម្រួលរួច។ លោក​អាចនឹង​ចុះហត្ថលេខា​លើគម្រោងនេះ ហើយ​ចាប់ផ្ដើម​ផ្ដល់ប្រាក់ ១.៤០០ ដុល្លារអាមេរិក​ដោយផ្ទាល់​សម្រាប់​ពលរដ្ឋ​អាមេរិក។

កញ្ចប់ថវិកា​ចុងក្រោយ រួមមាន​បញ្ចូល​ការចំណាយ​ទូទាត់​ទំហំ​៤០០ពាន់លាន​ដុល្លារ សម្រាប់​ការចំណាយ​១.៤០០ ដុល្លារ ដោយផ្ទាល់​ទៅកាន់ពលរដ្ឋ​អាមេរិក​ជាច្រើននាក់ ហើយការផ្ដល់ជូននេះ នឹងចាប់ផ្ដើមសម្រាប់​ពលរដ្ឋ​អាមេរិក​ណា​ដែលមានចំណូល​ប្រចាំឆ្នាំ​ក្រោម​៧៥.០០០ ដុល្លារអាមេរិក។

ជាមួយគ្នានេះ កញ្ចប់ថវិកា​ជំរុញ​សេដ្ឋកិច្ចនេះ ក៏រួមបញ្ចូល​នូវការ​ផ្ដល់ជូន​៣០០​ដុល្លារ ក្នុងមួយសប្ដាហ៍​សម្រាប់​អ្នកដែល​ត្រូវបាន​ពន្យារពេល​មិនបាន​ចូលធ្វើការ ដែលមានប្រហែល ៩,៥លាន​នាក់​ផងដែរ។

ដោយឡែក កញ្ចប់ថវិកា​ប្រហែល​៣៥០ពាន់លាន​ដុល្លារទៀត នឹង​ប្រើប្រាស់នៅក្នុង​ជំនួយ​ ដែលត្រូវបាន​កំណត់​សម្រាប់​រដ្ឋាភិបាល​ និង​អាជ្ញាធរ​រដ្ឋ​ក្នុងតំបន់ ដែលត្រូវបាន​មើលឃើញថា​កូវីដ-១៩ បានធ្វើឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កញ្ចប់​ថវិកា​របស់ពួកគេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាពិតជាអាចផ្គត់ផ្គង់ត្រីក្នុងស្រុកគ្រប់តម្រូវការ ដោយមិនចាំបាច់នាំចូលដែរឬទេ?

ព័ត៌មាន
ប្រធានសមាគមវារីវប្បកម្មកម្ពុជា អះអាងប្រាប់ខេមបូណូមីសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការត្រីក្នុងស្រុក ដោយមិនចាំបាច់នា…

រដ្ឋាភិបាលចិនប្រាប់ឲ្យធនាគារពាណិជ្ជធំៗទាំងអស់បន្ថយទំហំផ្ដល់កម្ចីដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ព័ត៌មាន
និយ័តករចិន បានប្រាប់ទៅកាន់ធនាគារពាណិជ្ជធំៗទាំងអស់នៅក្នុងប្រទេសចិន ឲ្យមានការបន្ថយទំហំនៃការផ្ដល់កម្ចីនៅក្នុងឆ្នាំនេះ ដើម្បីគ្រប់គ្រងហានិភ័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ