អាមេរិកនិងសម្ព័ន្ធមិត្ត

អាមេរិកប្រាប់ប្រទេស G20 ថាខ្លួននឹងគាំទ្រប្រទេស G20 ក្នុងការជំរុញឲ្យសេដ្ឋកិច្ចសកលឲ្យស្ទុះងើបឡើងវិញ


រដ្ឋការរបស់លោកចូ បៃឌិនប្រធានាធិបតីអាមេរិក បានបញ្ជាក់ប្រាប់ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន គឺបណ្ដាប្រទេសរីកចម្រើនG20 ថា អាមេរិកនឹងនៅតែនឹងបន្ដជួយដល់ក្រុមប្រទេសទាំងនោះ ក្នុងការកាច់ចង្កូតសេដ្ឋកិច្ចសកលឲ្យងើបផុតពីព្យុះភ្លៀងដែលកំពុងបង្កឡើងដោយវិបត្តិមេរោគរាតត្បាតកូវីដ-១៩។ ហើយរដ្ឋការលោកបៃឌិន បានសង្កត់ធ្ងន់ថា ខ្លួននឹងធ្វើផ្ទុយពីអ្វីដែលលោកដូណាល់ ត្រាំធ្លាប់ធ្វើឆ្ពោះទៅមុខតែឯងនាពេលកន្លងមក។
ក្រុមប្រទេសសមាជិកG20 ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅ អូសាកា ប្រទេសជប៉ុន ឆ្នាំ២០១៩ រូបភាព៖ Reuters
ដោយ

ជាមួយគ្នានោះ លោកស្រី Janet Yellen រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ក៏បាន​ប្រាប់​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត មកពី​ក្រុមនៃប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅកាត់ G7 ថា​ ទីក្រុង​វ៉ាស៊ិនតោន បានប្ដេជ្ញាចិត្ត​ជាមួយនឹង​ពហុភាគីនិយម និង​ផ្ដល់​អាទិភាពខ្ពស់​លើការ​ធ្វើការងារ​ឲ្យស៊ីជម្រៅ​ក្នុងការ​ចូលរួម​ជាអន្តរជាតិ​ និងការពង្រឹងសម្ព័ន្ធភាពរវាង​អាមេរិក និងបណ្ដាប្រទេស​ G7។ លោកស្រីក៏បាន​ស្នើដល់​ក្រុម​ប្រទេស G7 ឲ្យបន្ដ​គាំទ្រ​ផ្នែកសារពើពន្ធ ដើម្បីធានា​ដល់​ការងើបឡើងវិញនៃសេដ្ឋកិច្ច៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


LG នឹងវិនិយោគ ជាង៧០០លានដុល្លារបន្ថែមទៀត នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនផលិតអេក្រង់ទូរទស្សន៍ LG នឹងវិនិយោគបន្ថែមប្រមាណជាង៧០០លានដុល្លារអាមេរិកទៀត នៅក្នុងរោងចក្រផលិតរបស់ខ្លួននៅក្នុងខេត្តភាគខាងជើងនៃទីក្…

ចំណូលពន្ធដារ ថយចុះ ៨% នៅខែមករា ឆ្នាំ២០២១

ព័ត៌មាន
ចំណូលពន្ធ និងអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននៅក្នុងខែមករាឆ្នាំ២០២១ សម្រេចបានប្រមាណជាង២១៧ លានដុល្លារអាមេរិក ស្មើនឹងជិត១០%នៃផែនការប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ