ទីផ្សាររថយន្ត

អ្នកជំនាញវាយតម្លៃថា ការប្រើប្រាស់រថយន្តថ្មីនឹងរួមចំណែកដល់៦០% នៅឆ្នាំនេះ ក្រោយកម្ពុជា លើកលែងពន្ធនាំចូលរថយន្តពីអាម៉េរិក


ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កំពុងមានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យអ្នកជំនាញក្នុងវិស័យនេះ ហ៊ានវាយតម្លៃថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានឹងរួមចំណែកដល់៦០%នៃការប្រើប្រាស់រថយន្តសរុបនៅកម្ពុជា នាឆ្នាំ២០២៥នេះ ខណៈកាលពីឆ្នាំ២០២៤ ការប្រើប្រាស់រថយន្តថ្មីបានរួមចំណែកប្រមាណ៥១% ប៉ុណ្ណោះ។ ការវាយតម្លៃបែបនេះរបស់អ្នកជំនាញធ្វើឡើងក្រោយកម្ពុជា លើកឡើងពន្ធនាំចូលរថយន្តថ្មីពីអាម៉េរិក ដែលអាចធ្វើឱ្យរថយន្តថ្មីៗពីអាម៉េរិក ហូរចូលមកកម្ពុជា កាន់តែច្រើនថែមទៀត។
ទីផ្សាររថយន្ត
ដោយ

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា ទីផ្សារប្រើប្រាស់រថយន្តនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយប្រជាពលរដ្ឋដែលដល់អាយុអាចប្រើប្រាស់រថយន្តបានមានការកើនឡើង ខណៈកម្រិតជីវភាព និងសេដ្ឋកិច្ចនៅកម្ពុជា កាន់តែប្រសើរជាងមុន គួបផ្សំកម្ពុជា ទទួលបានការវិនិយោគពីបរទេសកាន់តែច្រើន។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ទោះបីជាបច្ចុប្បន្នរាជរដ្ឋាភិបាលពុំមានវិធានការទប់ស្តាត់ការប្រើប្រាស់រថយន្តជជុះនៅកម្ពុជា ក៏ដោយ ប៉ុន្តែទំនោរនៃការនាំចូល និងប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ តួយ៉ាងកាលពីឆ្នាំ២០២៤ កន្លងទៅ ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា បានកើនឡើងដល់ប្រមាណ៥១% នៃចំណែកទីផ្សារប្រើប្រាស់រថយន្តសរុបនៅកម្ពុជា។ ជាមួយគ្នានេះ លោក ងន សាំង ជឿជាក់ថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានឹងរួមចំណែកដល់៦០% នៅត្រឹមចុងឆ្នាំ២០២៥ នេះ។

បើតាមការបញ្ជាក់របស់ លោក ងន សាំង កត្តាដែលជំរុញឱ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានសម្ទុះកើនឡើងជាបន្តបន្ទាប់នេះ ក៏ដោយសារតែអ្នកប្រើប្រាស់ចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពលើការប្រើប្រាស់រថយន្តថ្មីច្រើន គួបផ្សំនៅកម្ពុជា បច្ចុប្បន្នមានរោងចក្រផលិត និងដំឡើងរថយន្តនៅក្នុងស្រុកច្រើន ដែលជំរុញឱ្យតម្លៃរថយន្តថ្មីមានភាពល្អប្រសើរជាងមុន។ យ៉ាងណាមិញ តាមរយៈការលើកលែងពន្ធគយលើការនាំចូលរថយន្តថ្មីពីអាម៉េរិក ក៏ជាកត្តាមួយនឹងជួយជំរុញឱ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កាន់តែមានការកើនឡើងផងដែរ។

​​បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល៦ខែ​ ឆ្នាំ២០២៥នេះ កម្ពុជា បានចំណាយទឹកប្រាក់ជាង៤៨៧លានដុល្លារ លើការនាំចូលរថយន្តប្រភេទគ្រួសារមានការកើនឡើងជិត៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ប្រមាណ២៩២លានដុល្លារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជ…

កសិករចិញ្ចឹមត្រីដែលកំពុងជួបបញ្ហាបច្ចេកទេស និងទីផ្សារដង្ហោយរកការជួយអន្តរាគមន៍

ការចិញ្ចឹមត្រីបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់សន្តិសុខស្បៀង ហើយវាក៏ជាផ្នែកជួយកាត់បន្ថយបទល្មើសនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ