វៀតណាម

វៀតណាមទាក់ទាញបានការបណ្ដាក់ទុនពីបរទេសកាន់តែច្រើន សម្រាប់ការបង្កើតថាមពលដោយកម្លាំងខ្យល់បក់


ក្រុមហ៊ុនមកពីប្រទេសជប៉ុន និងអឺរ៉ុបជាច្រើន កំពុងបង្វើរទិសដៅរបស់ពួកគេ ចូលទៅក្នុងការបណ្តាក់ទុនបង្កើតថាមពល ដែលផលិតដោយខ្យល់នៅតាមឈូងសមុទ្រនៃប្រទេសវៀតណាម។ ការនេះក៏ដោយសារតែក្រុមហ៊ុនទាំងនោះ បានសម្លឹងឃើញលទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ ថាមពលកកើតឡើងវិញពីប្រទេស ដែលកំពុងអភិវឌ្ឍន៍ខ្លាំងក្នុងតំបន់មួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
វៀតណាមទាក់ទាញការបណ្ដាក់ទុនពីបរទេសអភិវឌ្ឍមពលបានពីខ្យល់!
ដោយ

កម្លាំងខ្យល់បក់ខ្លាំងនៅតាមឈូង​សមុទ្រ​ភាគខាងត្បូង​នៃប្រទេស​វៀតណាម កំពុងក្លាយជាកន្លែងដ៏ល្អ​បំផុត​មួយ​នៅក្នុងតំបន់ ដើម្បី​ផលិត​ថាមពល ដែលកើតឡើងពី​ខ្យល់បក់។ បន្ថែមពីលើនេះ ការប្ដេជ្ញាចិត្ត​របស់វៀត​ណាម​​ចំពោះ​គោលនយោបាយ​អព្យាក្រឹត្យកាបូន ​នៅ​ត្រឹមឆ្នាំ២០៥០ ​​គួបផ្សំ​នឹងតម្រូវការ​ផលិតថាមពលកើនឡើងជាបន្ទាន់​ដែរ​នោះ ​បាន​ធ្វើឱ្យវៀតណាមមានភាពទាក់ទាញខ្លាំង លើការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ។

ជាក់ស្តែង ក្រុមហ៊ុន Sumitomo Corp របស់ប្រទេសជប៉ុន បានប្រកាសពីការអភិវឌ្ឍគម្រោងផលិតថាមពលខ្យល់នៅឈូង​សមុទ្រវៀតណាម​កាលពីខែកញ្ញា បន្ទាប់មក​កាលពីខែធ្នូ​កន្លងទៅថ្មីៗ វៀតណាមបានបង្ហាញគម្រោងសិក្សា​លើការអូសបណ្តាញ​ខ្សែកាប​បញ្ជូន​​ថាមពលពីតំបន់ឈូងសមុទ្រថែមទៀត។ ក្រុមហ៊ុនជប៉ុនដដែល​នេះ​ ​គ្រោង​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​ផលិតថាមពល​ពី​​​ខ្យល់បក់ ​ដែលមាន​កម្លាំង​​​ពី ៥០០មេហ្គាវ៉ាត់ ទៅ១ជីហ្គាវ៉ាត់ ក្នុងឆ្នាំ២០៣០។

ប្រសិនបើផែនការដំបូងនេះ​​ដំណើរការបាន​​ជោគ​ជ័យ​​មែន​នោះ​ Sumitomo Corp ​មាន​បំណង​អភិវឌ្ឍគម្រោង​ដូចគ្នា​នេះ​​បន្ថែមទៀត ​រួមទាំងការ​ផលិត​​ថាម​ពលខ្យល់​​នៅ​ឈូង​សមុទ្រ​នៅ​ភាគខាងជើង​នៃ​ប្រទេស​វិញម្តង។

គួរជម្រាបថា ក្រុម​ហ៊ុន Sumitomo មានបទពិសោធន៍ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញនេះ ពិសេសគឺពាក់ព័ន្ធនឹងកម្លាំងខ្យល់​នៅឈូង​​សមុទ្រ ដែលក្រុមហ៊ុនធ្លាប់​បាន​វិនិយោគនៅតំបន់អឺរ៉ុប ដូចជា​នៅប្រទេស​​បែលហ្ស៊ិក និងចក្រភពអង់គ្លេ​ស។ ​

ក្រុមហ៊ុនជប៉ុន ដដែលនេះ​​​កំពុង​ពិចារណា​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​​វៀតណាម ដើម្បី​ជំរុញ​គម្រោង​នានា​​​ក្រៅពី​គម្រោង​មេរបស់ខ្លួនផងដែរ។

គួរកត់សម្គាល់ថា ក្រុម​ហ៊ុន ​Sumitomo មិន​មែន​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​កំពុង​ស្វែង​រក​ទីផ្សារ​ថាមពល​ខ្យល់​នៅ​ឈូង​សមុទ្រ​នៅវៀតណាម​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​មានដែរ​ក្រុម​ហ៊ុន​អឺរ៉ុប​ខ្លះ​ទៀត ដែល​ចាប់​អារម្មណ៍​ចំពោះ​ការ​វិនិយោគ​​បែប​នេះ​នៅវៀតណាម។

ជាក់ស្តែង ក្រុម​ហ៊ុន​ Renova ដែលឯកទេស​ខាងថាមពល​កកើតឡើងវិញ បានបង្កើតមូលដ្ឋាន នៅប្រទេសវៀតណាមរួចហើយ។ កាលពីខែមេសា ​ក្រុម​ហ៊ុន​នេះ​បានចុះហត្ថលេខាលើអនុ ស្សរណៈយោគយល់គ្នាសម្រាប់ការអភិវឌ្ឍថាមពលខ្យល់​ជាមួយក្រុមហ៊ុនក្នុងស្រុក PetroVietnam Group ដែលជាក្រុមហ៊ុនប្រេងរបស់​រដ្ឋដ៏ធំបំផុតនៅ​វៀត​ណាម ​ជាមួយផែនការអភិវឌ្ឍរោងចក្រថាមពល​ដែលមាន​កម្លាំង២ជីហ្កាវ៉ាត់​​នៅនាពេលអនាគត។ ក្រុម​ហ៊ុន​នេះ​​ក៏​កំពុង​ពិចារណា​ក្នុង​ការ​អភិវឌ្ឍ​រោងចក្រ​ថាមពល​ខ្យល់​​ដែល​​ទួរប៊ីនផលិតថាមពលរបស់វានឹងបណ្ដែត ​ត្រូវបណ្តែត​លើ​ផ្ទៃ​សមុទ្រ​៕




អត្ថបទបន្ទាប់


យន្ដហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ហោះចូលក្នុងតំបន់ហាមឃាត់ក្បែរការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង

ព័ត៌មាន
យោធារបស់កូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី៥មករាថា យន្តហោះគ្មានមនុស្សបើក ឬដែលគេហៅថាដ្រូន របស់កូរ៉េខាងជើងបានហោះចូលទៅក្នុងតំបន់ហ…

ស្រីលង្កានឹងចាប់ផ្ដើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបរទេសឡើងវិញ ក្រោយផ្អាកអស់ច្រើនឆ្នាំ

ព័ត៌មាន
ប្រទេសស្រីលង្កានឹងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ប្រទេសឥណ្ឌា ចិន និងប្រទេសថៃឡើងវិញ បន្ទាប់ពីបានផ្អាករយៈពេល៤ឆ្នាំ ខណៈប្រទេសដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ