ហិរញ្ញវត្ថុ

អ្នក​សេដ្ឋកិច្ច៖ អាករលើ​តម្លៃ​បន្ថែម ១០% ប៉ះពាល់​ទាំង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ទាំង​អ្នក​ប្រើប្រាស់​សេវា


មួយ​រយៈ​ចុងក្រោយ​នេះ បញ្ហា​អាករ​លើ​តម្លៃ​បន្ថែម​ ១០% បាន​ក្លាយ​ជាប្រធាន​បទ​ក្ដៅ​គគុក​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ នៅ​កម្ពុជា។ អ្នក​សេដ្ឋកិច្ច​និយាយថា ការ​យក​អាករ​លើ​តម្លៃ​បន្ថែម លើ​សេវា​ជា​មូលដ្ឋាន​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ ប៉ះពាល់​ទាំង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ និង​ទាំង​អតិថិជន​ប្រើ​ប្រាស់​សេវា​ដែល​ជាប្រជាពលរដ្ឋ​ក្រីក្រ។
លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ EMC។
ដោយ

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ EMC ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ការ​ដក​ហូត​អាករ​លើ​តម្លៃ​បន្ថែម ឬហៅថា VAT ១០% លើ​សេវា​ជាមូលដ្ឋាន​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ អាច​ប៉ះពាល់​ដល់​ប្រតិបត្តិការរបស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ ពីព្រោះ​ធនាគារ​និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ត្រូវ​កែប្រែ​ ឬ​បង្កើត​ប្រព័ន្ធ​និង​លក្ខខណ្ឌ​ប្រតិបត្តិការ​ ដើម្បី​សម្រប​ទៅតាម​ការផ្លាស់ប្ដូរ​នេះ។ 

ទន្ទឹម​នឹង​នេះ​ដែរ លោក ង៉ែត ជូ មានប្រសាសន៍ថា អាករ​លើ​តម្លៃ​បន្ថែម​នេះ ក៏​នឹង​ប៉ះពាល់​ដល់​អតិថិជន ជាពិសេស ពលរដ្ឋ​ក្រីក្រ​ដែល​ប្រើ​ប្រាស់​សេវា​ហិរញ្ញ​​វត្ថុ​ផង​ដែរ។ ម្យ៉ាងនេះ វា​ក៏​ប៉ះពាល់​ខ្លះ​ដែរ ទៅ​លើ​វឌ្ឍនភាព​នៃ​ការធ្វើ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ដែរ។ 


👉 ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប«គ្រោះ»ក្តៅ​គគុក​មួយ​ទៀត​ហើយ!


(រូបភាព៖ ហេង ភារម្យ)

ប៉ុន្តែ ទោះជា​យ៉ាង​នេះ​ក្ដី លោក​ ង៉ែត ជូ ថា ជាការត្រឹមត្រូវ​ដែល​រដ្ឋាភិបាល​ត្រូវពង្រឹង​ការប្រមូល​ពន្ធ​ដើម្បី​បង្កើន​ចំណូល​ថវិកា​ជាតិ ប៉ុន្តែ គេគួរ​តែ​ផ្ដល់​ការពន្យល់​ត្រឹមត្រូវ​ដល់​សាធារណជន​ ដើម្បី​ជៀសវាង​​ការ​យល់​ច្រលំ​អវិជ្ជមាន​ណា​មួយ​មក​លើ​ការ​ប្រមូលពន្ធ។ លោកថា រដ្ឋាភិបាល​មិន​អាច​ពឹងផ្អែក​តែ​ទៅ​លើ​ជំនួយ​បរទេស និង​កម្ចី​ពី​ក្រៅ​ប្រទេស​បាន​រហូត​ឡើយ។
👉 ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុគ្រោងស្នើ​សុំ​រដ្ឋាភិបាល​លុបចោល​"អាករបន្ថែម១០%"

គួរបញ្ជាក់ថា តំណាង​វិស័យ​ឯកជន​ដែល​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្នើ​សុំ​លុប​ចោល​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការ​ណែនាំ​អនុវត្ត​បន្ថែម​ចំពោះ​អាករ​បន្ថែម ដែល​ក្នុង​នោះ​រួមមាន សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញ​វត្ថុ ដែល​តម្រូវ​ឲ្យ​ជាប់​អាករ​បន្ថែម ១០​ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​ក៏​មាន​បញ្ហា​កសិផល​លក់​មិន​ដាច់​​ដែរ! តើ​គេ​ជួយ​កសិករ​យ៉ាង​ដូចម្ដេច?

ព័ត៌មាន
កសិករ​នៅ​ប្រទេស​វៀតណាមជិតខាងកម្ពុជា ផលិត​ស្បៀង​អាហារ​បាន​ច្រើន​ជាង​តម្រូវការ​បរិភោគ​របស់​ប្រជាជន​​ក្នុង​ប្រទេស ដែល​ធ្វើ​ឲ្យ​កសិផល​ខ្លះ​…

ប្រទេស​​ណា​​​ដែលមាន​បណ្ឌិត​ច្រើនជាង​គេ​បង្អស់​?

ព័ត៌មាន
ការអប់រំ គឺជាគន្លឹះសំខាន់ដើម្បី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។​ មិនតែប៉ុណ្ណោះ​ការ​អប់​រំកម្រិត​ឧត្ដម​សិក្សា​ គឺជា​បេះដូង​ នៃ​គំនិត​ច្នៃប្រឌិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ