ធនាគារ​និង​ហិរញ្ញវត្ថុ

ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុគ្រោងស្នើ​សុំ​រដ្ឋាភិបាល​លុបចោល​"អាករបន្ថែម១០%"


តំណាង​វិស័យ​ឯកជន​ដែល​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្នើ​សុំ​លុប​ចោល​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​ការ​ណែនាំ​អនុវត្ត​បន្ថែម​ចំពោះ​អាករ​បន្ថែម ដែល​ក្នុង​នោះ​រួមមាន សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញ​វត្ថុ ដែល​តម្រូវ​ឲ្យ​ជាប់​អាករ​បន្ថែម ១០​ភាគរយ។
តំណាង​សមាគម​​ធនាគារ និង​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប​ប្រជុំ​គ្នា​ជុំវិញ​ប្រកាស​ណែនាំ​ពី​អគ្គនាយក​ដ្ឋាន​ពន្ធដារ
ដោយ

នេះ​ជា​ការ​ជួប​ពិភាក្សា​លើក​ទី​២ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ផុល​ផុស​លើក​ទី១ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ឆ្នាំ​២០១៧ ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ហាក់​បី​ដូចជា​កើន​ឡើង​កម្តៅ​ជា​ថ្មី​ម្តង​ទៀត មិន​សុខ​ចិត្ត​ចំពោះ​អាករ​បន្ថែម​នេះ បន្ទាប់​ពី​ពួកគេ​កំពុង​តែ​វិលវល់​ទៅ​នឹង​បញ្ហា​ប្រឈម ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ទម្លាក់​​​ពិដាន​​អត្រា​ការ​ប្រាក់ មក​ត្រឹម ១៨​ភាគ​រយ។


👉 គួរអាន ! ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជួប«គ្រោះ»ក្តៅ​គគុក​មួយ​ទៀត​ហើយ!


លោក​ឧកញ៉ា លី ហួរ សហប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ទី​២ ផ្នែក​ហិរញ្ញ​វត្ថុ និង​ធនាគារ​នៃ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស នៅ​ខាង​ក្រៅ​សន្និបាត និង ពិព័រណ៍​អចលន​វត្ថុ​​កម្ពុជា​ឆ្នាំ​២០១៧ ក្រុម​ការងារ​ផ្នែក​វិស័យ​ឯកជន​នឹង​ជួប​ប្រជុំ​គ្នា ជាមួយ​ខាង​រដ្ឋាភិបាល ដែល​មាន​ដូចជា អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​កំពុង​តែ​ជួប​ប្រទះ នៅ​ពេល​ចេញ​ប្រកាស​នេះ​មក ហើយ​នឹង​ស្នើ​សុំ​ខាង​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​ការ​អនុវត្ត​សេចក្តី​ប្រកាស​ពន្ធ​អាករ​បន្ថែម​នេះ។ លោក​ឧកញ៉ា​បន្តថា កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​២៧  ខែ​មិថុនា ឆ្នាំ​២០១៧ ដើម​សប្តាហ៍​ក្រោយ។ 

សូម​បញ្ជាក់​ថា ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ស្តីពី​ការ​ណែនាំ​អនុវត្តន៍​បន្ថែម​ចំពោះ​អាករ​បន្ថែម ដែល​ក្នុង​នោះ​មាន​សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ ដែល​តម្រូវ​ឲ្យ​ជាប់​អាករ​បន្ថែម ១០​ភាគរយ។

ការ​យក​ពន្ធ​សម្រាប់​ការ​ផ្គត់​ផ្គង់​ទំនិញ ឬ​សេវា​ដែល​ជា​ការ​ផ្គត់ផ្គង់​មិន​ជាប់​អារករ  ដែល​នឹង​ត្រូវ​ជាប់​អាករ​បន្ថែម ១០%​នោះ រួមមាន​ចំនួន​១១​ប្រភេទ​ដែល​បាន​ចែង​នៅ​ក្នុង​ប្រការ​៥ នៃ​ប្រកាស​ថ្មី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ។ 

សេវា​ជា​មូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ដដែល​នេះ ប្រការ​៥ សំដៅ​ទៅ​លើ​ សេវា​ប្រាតិភោគ សេវា​ប្តូរ​ប្រាក់ ការ​ជួញ​ដូរ​មាស​ដែល​មិន​ទាន់​កែ​ច្នៃ​ជា​គ្រឿង​អលង្ការ ការ​បោះ​ផ្សាយ​មូលបត្រ​ក្នុង​ទីផ្សារ​ដំបូង ការ​ជួញ​ដូរ​មូលបត្រ​ ឬ​ឧបករណ៍​ហិរញ្ញវត្ថុ​ដទៃ​ទៀត និង​សេវា​ផាត់ទាត់ ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ប្រតិបត្តិការ​ទទួល​ប្រាក់​បញ្ញើ ផ្តល់​ឥណទាន ឬ​​ឲ្យ​ខ្ចី​លុយ ប៉ុន្តែ មិន​រួម​បញ្ចូល​កម្រៃ​សេវា​ដែល​ទាក់ទង​នឹង​ការ​ផ្តល់​ឥណទាន ឬ​ខ្ចី​បុល​នោះ​ទេ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៧ ដើម​ខែ​មិថុនា ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា សេចក្តី​ប្រកាស​ស្តីពី​ការ​ណែនាំ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ ដែល​នៅ​ក្នុង​ប្រកាស​នោះ មាន​ការ​កំណត់​និយម​ន័យ​នៃ​ពាក្យ​មួយ​ចំនួន រួមទាំង​ពាក្យ សេវា​ជាមូលដ្ឋាន​ខាង​ហិរញ្ញវត្ថុ ហើយ​ត្រូវ​បាន​អង្គភាព​ឯកជន និង​សារព័ត៌មាន​មួយ​ចំនួន​យក​ទៅ​បក​ស្រាយ​ពុំ​បាន​ត្រឹមត្រូវ នាំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សំណាក់​សាធារណជន​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ទើប​នឹង​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ទៅ​លើ​សេវា​ហិរញ្ញ​វត្ថុ។

សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា អាករ​លើ​តម្លៃ​បន្ថែម​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ ដូច្នេះ​ការ​ចេញ​ប្រកាស​ពី​តម្លៃ​អាករ​បន្ថែម​នេះ គ្រាន់តែ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​អនុវត្ត​ថ្មី​នោះ​ឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជេក ម៉ា ថា បច្ចេកវិទ្យាថ្មី​អាច​នឹង​បង្ក​ជា​សង្គ្រាម​លោក​លើក​ទី៣

ព័ត៌មាន
អគ្គនាយក​​​និងស្ថាបនិក​ក្រុមហ៊ុន អាលីបាបា (Alibaba) លោក ជេក ម៉ា គិតថា បច្ចេកវិទ្យាថ្មីៗ​អាច​នឹង​បង្ក​ការគំរាមកំហែង​​ទៅ​លើ​វិស័យ​ជាច្…

ឧកញ៉ា លី ហួរ៖ ៩ ហេតុផល​ដែល​វិនិយោគិន​គួរ​វិនិយោគ​នៅកម្ពុជា

ព័ត៌មាន
ប្រទេស​កម្ពុជា ក្នុង​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ មាន​វិនិយោគិន​បរទេស​មក​រកស៊ី​យ៉ាង​គគ្រឹក​គគ្រេង ហើយ​វិនិយោគ​ទុន​បន្ត​កើនឡើង​ជា​លំដាប់។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ