វៀតណាមអាចស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដល់១៦ហើយ

វៀតណាមក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល


វៀតណាមបានក្លាយជាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ដំបូងគេ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអ៊ីស្រាអែល នាំឲ្យផលិតផលរបស់វៀតណាមអាចទទួលបានការអនុគ្រោះពន្ធគយ យ៉ាងហោចណាស់ ៨៦%។ គិតមកទល់ពេលនេះ វៀតណាម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបាន១៦ ហើយ ដោយតម្លៃនៃការធ្វើពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំ២០២២ មានតម្លៃដល់ទៅជា ៧៣២ ពាន់លានដុល្លារ។
វៀតណាមក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារទី២៥ ខែកក្កដា ក្នុងឱកាសដែល លោក ត្រាន់ លុក ក្វាង (Tran Luu Quang) ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញទៅបំពេញ​ទស្សនកិច្ចជាផ្លូវការនៅអ៊ីស្រាអែល ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន VN Express ។

សារព័ត៌មានដដែលបានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានចុះរួមជាមួយនឹង កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ ពន្ធគយ និងច្បាប់ជាដើម។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ វៀតណាមនឹងអាចទទួលបានការដកពន្ធចេញ យ៉ាងហោចណាស់ ៨៦% នៃផលិតផលវៀតណាមចូលទៅអ៊ីស្រាអែល ហើយផលិតផលអ៊ីស្រាអែល គឺអាចទទួលការអនុគ្រោះពន្ធដល់ទៅ ៩៣% ។

ឆ្លងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខា ប្រទេសទាំងពីររំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី ២ពាន់២រយលានដុល្លារ កាលពីឆ្នាំមុនទៅដល់ ៣ ពាន់លានដុល្លារក្នុងពេលខាងមុខនេះ។

តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាមក៏កំពុងតែមានក្តីសង្ឃឹម នៅក្នុងការបន្តចែកចែកផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅមជ្ឈឹមបូព៌ា អាហ្រ្វិកខាងជើង ឬអឺរ៉ុបខាងត្បូងផងដែរ ។

រហូតមកដល់ពេលនេះគេដឹងថា វៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦ហើយតាមរយៈកិច្ចព្រមព្រៀងទាំងនេះ កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មក្រៅប្រទេសរបស់វៀតណាម មានតម្លៃរហូតដល់ទៅ ជាង៧៣២ ពាន់លានដុល្លារ កើនឡើងរហូតដល់ទៅ ៩,៥%។

នៅពេលនេះវៀតណាមកំពុងតែពង្រីកការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសមួយចំនួនទៀត ដែលមានរួមមានដូចជាស្វីស ន័រវេស អៀរឡង់ អារ៉ាប់រួម អាស៊ាន-កាណាដា ជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញអំពាវនាវឲ្យ កសិករប្រយ័ត្នពីបាតុភូត អ៊ែលនីណូ ព្រោះអាចនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យកសិកម្មនៅកម្ពុជា

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះបាតុភូតអ៊ែលនីណូ(El Nino) មកលើវិស័យកសិកម្មនៅ…

រដ្ឋមន្ត្រីការបរទេសចិន ដែលស្និទ្ធនឹងលោកស៊ី ជីនពីង ត្រូវបានដកហូតតំណែង បន្ទាប់ពីបាត់មុខជាសាធារណៈដោយគ្មានមូល

ព័ត៌មាន
បន្ទាប់ពីមានកើតមានការសង្ស័យកាន់តែខ្លាំងអំពីអវត្តមានជាសាធារណៈ របស់រដ្ឋមន្ត្រីការបរទេសជាងមួយខែមកនេះ ប្រទេសចិនកាលពីថ្ងៃអង្គារទី២៥កក្កដា បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ