វៀតណាមលំបាករក្សាជំហររវាងចិននិងអាមេរិក

ការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិន កំពុងរុញឲ្យវៀតណាមកាន់តែលំបាកក្នុងការរក្សាតុល្យភាពទំនាក់ទំនង?


ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយអន្តរជាតិ បានព្រមានសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២២នេះថា ប្រទេសវៀតណាមទំនងជាជួបការលំបាកជាងមុន ក្នុងការរក្សាជំហររបស់ខ្លួននៅចន្លោះប្រទេសចិន និងសហរដ្ឋអាមេរិក ដែលប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរនេះ កំពុងត្រូវបានគេមើលឃើញថា នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង និងកាន់តែតានតឹងនៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
វៀតណាមលំបាករក្សាជំហររវាងចិននិងអាមេរិក
ដោយ

លោក លី ហុង​ហៀ​ប អ្នកជំនាញ​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហ​បុរី បាន​ប្រាប់​សារព័ត៌មាន VN Express អន្តរជាតិ​ថា ការ​ប្រកួតប្រជែង​យុទ្ធសាស្ត្រ​រវាង​ចិន និង​អា​មេ​រិ​ក​កាន់តែ​តានតឹង​ឡើង​នៅ​មួយ​រយៈ​ចុង​ក្រោយ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ ខណៈ​ការ​ប្រកួតប្រជែង​នឹង​មាន​កាន់តែ​ខ្លាំង​ក្នុង​ឆ្នាំ​២០២២​នេះ​។

លោក លី ហុង​ហៀ បាន​កត់​សម្គាល់ថា បច្ចុប្បន្ន​មហាអំណាច​ទាំង​ពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ស្ទើរ​គ្រប់​វិស័យ​ទៅ​ហើយ ដោយ​មិន​គិត​ថា នរណា​ស្ថិត​នៅ​លំដាប់​លេខ​មួយ ឬ​លេខ​ពីរ​នោះ​ទេ គឺ​ធ្វើ​យ៉ាងណា​ចិន និង​អា​មេ​រិ​ក ត្រូវ​តែ​ប្រកួត​គ្នា ដើម្បី​រក្សា​ឧត្តមភាព​ជា​យុទ្ធសាស្ត្រ​ពិភពលោក​។

ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង ទាំង​បរិបទ​ខាងក្នុង និង​ក្រៅប្រទេស ចិន​និង​អា​មេ​រិ​ក អាច​បន្ធូរ​ដៃ និង​មាន​ភាព​យោគយល់​ទៅ​វិញ​ទៅ​មក​ដើម្បី​បន្ថយ​ភាព​តានតឹង​ខ្លះ ប៉ុន្តែ​សម្រាប់​រយៈពេល​វែង ដៃគូ​ប្រជែង​ទាំង​ពីរ​នេះ នឹង​នៅ​តែ​ជា​គូរ​ប្រកួត​ដ៏​ស្វិតស្វាញ​នឹង​គ្នា​ដដែល​។

លោក លី ហៀ​ប​ហុង បាន​អះអាង​ថា វៀតណាម​នឹង​មាន​តួនាទី​កាន់តែ​សំខាន់ ដោយសារ​តែ​ឥទ្ធិពល​យុទ្ធសាស្ត្រ​នយោបាយ​ដែល​ខ្លួន​មាន​ជាមួយ​មហាអំណាច​ទាំង​ពីរ ក្នុង​ការ​ចរចា​លើ​ប្រធានបទ​ផ្សេង​ៗ​។ និយាយ​ឲ្យ​ងាយ​យល់ ងាយ​ស្តាប់​ទៅ គឺថា​វៀតណាម​ហាក់បីដូចជា​មាន​ទឹកមាត់ប្រៃ​ទាំង​ការ​ចរចា​ដើម្បី​ផលប្រយោជន៍ ជាមួយនឹង​មហា​យ្ស​ចិន​ផង និង​ទាំង​ជាមួយ​មហា​យក្ស​អា​មេ​រិ​ក​ផង​។

ទោះ​យ៉ាងណា អ្នកជំនាញ​សឹ​ង្ហ​បុរី​រូប​នេះ​បាន​ព្រមាន​ថា នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ពួក​គេ​អាច​បង្កើត​ជា​ប្លុក​ដាច់​ដោយឡែក ដែល​អាច​រារាំង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​នាំ​ឱ្យ​មានការ​បែកបាក់​សេដ្ឋកិច្ច ប៉ះពាល់​វិស័យ​បច្ចេកវិទ្យា​សកល ការ​រំខាន​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ការ​រឹត​បន្តឹង​លើ​លំហូរ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​បច្ចេកវិទ្យា​ឆ្លងកាត់​ព្រំដែន ដែល​រារាំង​ដល់​កំណើនសេដ្ឋកិច្ច ដូច​ជា​វៀតណាម​ជាដើម​។

អ្នកជំនាញ​មួយ​រូប​ទៀត គឺ​លោក John West (​ច​ន វេស​) នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​សតវត្ស​អាស៊ី (ACI) ក៏​បាន​និយាយ​ដែរ​ថា វៀតណាម​កំពុង​ជួប​ការ​លំបាក​អំឡុង​ការ​ប្រកួតប្រជែង​នៃ​មហាអំណាច​ទាំង​ពីរ គឺ​ចិន និង​អា​មេ​រិ​ក​។ លំបាក​គឺ​នៅ​ត្រង់​ថា វៀតណាម​ត្រូវធ្វើ​យ៉ាងណា​រក្សា​ទំនាក់ទំនង​នយោបាយ​ល្អជា​មួយ​អា​មេ​រិ​ក​ផង ហើយ​ក៏​រក្សា​ឲ្យ​បាន​ល្អ​ផង​ដែរ​នូវ​ចំណង​សេដ្ឋកិច្ច​ជាមួយ​ចិន ដែល​ជា​ដៃគូរ​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ​របស់​ខ្លួន និង​ព្យាយាម​រក្សា​ជំហរ​ឲ្យ​នៅ​ឯករាជ្យ​ផង​។

បើ​តាម​អ្នកជំនាញ​ទាំង​ពីរ​រូប​នេះ លោក ច​ន វេស និង លោក លី ហុង​ហៀ​ប សុទ្ធតែ​បាន​អះអាង​ថា​ស្ថិត​ក្នុង​ស្ថានការណ៍​បែប​នេះ វៀតណាម​ត្រូវ​គិតគូរ​ឲ្យ​បាន​ហ្មតចត់​បំផុត មុន​នឹង​ធ្វើការ​សម្រេចចិត្ត​លើ​បញ្ហា​អ្វីមួយ ហើយ​វា​ជា​ការ​លំបាក​បំផុត​មួយ​សម្រាប់​រដ្ឋបាល​ក្រុង​ហាណូយ​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​។

ជុំវិញ​ទៅ​នឹង​ទំនាក់ទំនង​វៀតណាម និង ចិន​វិញ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ជាប់​គាំង​នៅ​តាម​ច្រកព្រំដែន​មួយ​ចំនួន ហើយ​ថ្មី​ៗ​នេះ​ខាង​ភាគី​វៀតណាម​ក៏​កំពុង​ជំរុញ​ឲ្យ​ភាគី​ចិន បើក​ច្រកព្រំដែន​ដើម្បី​ឲ្យ​ឡាន​កុងតឺន័រ​រាប់​ពាន់​គ្រឿង​ដែល​កំពុង​ជាប់​គាំង​នៅ​ព្រំដែន​វៀតណាម​-​ចិន ធ្វើ​ដំណើរ​ឆ្លងកាត់​ឡើង​វិញ ក្រោយ​កកស្ទះ​អស់​ពេល​រាប់​ខែ​មក​ហើយ​។ ការ​បិទ​ខ្ទប់​ព្រំដែន​នេះ គឺជា​ចំណាត់ការ​របស់​ភាគី​ចិន​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​កូ​វី​ដ​១៩ ក្រោម​វិធាន​ការណ៍​គ្មាន​កូ​វី​ដ ឬ Zero COVID​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃស្នើឱ្យបុគ្គលិករដ្ឋ និងឯកជនធ្វើការពីផ្ទះចំនួន១៤ថ្ងៃ ដើម្បីវាយតម្លៃស្ថានភាពមេរោគអូមីក្រុង

ព័ត៌មាន
ក្រោយករណីមេរោគបំប្លែងថ្មីអូមីក្រុងត្រូវបានរកឃើញជាង ១ពាន់៥រយ ករណីនៅទូទាំងប្រទេសថៃគិតត្រឹមថ្ងៃទី ១ មករាឆ្នាំថ្មី២០២២ ពេលនេះរដ្ឋាភិបាលថៃបា…

ហេតុអ្វីការរៀបចំប្រព័ន្ធស្រោចស្រព និងរចនាប្លង់ដាំដុះតាមបែបវិទ្យាសាស្ត្រ អាចជួយឲ្យការដាំដុះមានប្រសិទ្ធភាពខ្ពស់?

ព័ត៌មាន
ក្រៅពីត្រូវមានដើមទុន បច្ចេកទេសដាំដុះថែទាំដំណាំ ការបង្កើតប្រភពទឹក និងស្រោចស្រពឲ្យ មានប្រសិទ្ធភាពខ្ពស់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអាជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ