Advertisement
សេដ្ឋកិច្ច

កម្ពុជា​ចំណេញ​អ្វី​ខ្លះ​ពី​កំណើន​សេដ្ឋកិច្ច​៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ?


កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ឡើង​ជុំវិញ ៧% ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈ​ពេល ២០​ឆ្នាំ​កន្លង​មក​ហើយ។ កំណើន​នេះ ត្រូវ​បាន​អ្នក​តាមដាន​សង្គម​សេដ្ឋកិច្ច ចោទ​ជា​សំណួរ​ថា កំណើន​សេដ្ឋកិច្ច​៧​ភាគរយ​នេះ តើ​ប្រជាជន​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ឯ​ជនបទ​ចំណេញ​អ្វី​ខ្លះ​ពី​កំណើន​សេដ្ឋកិច្ច?
ស្ពាន​ជ្រោយ​ចង្វាទីពីរ នៅ​រាជ​ធានី​ភ្នំពេញ។
ដោយ
Advertisement

ពាក់ព័ន្ធ​ទៅ​នឹង​សំណួរ​ខាង​លើ​នេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ដែល​ជា​អ្នក​ជំនាញ​រៀបចំ​គោល​នយោបាយ​សេដ្ឋកិច្ច​ជាតិ បាន​ធ្វើការ​បកស្រាយ​យ៉ាង​ខ្លី​ថា ផល​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច​៧​%​នេះ មិនមែន​យក​លុយ​ទាំង​ដុំ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ទេ។ 

ប៉ុន្តែ ផល​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​កំណើន​សេដ្ឋ​កិច្ច​នេះ ត្រូវ​បាន​បែងចែក​ផល​លាភ​តាមរយៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​អប់រំ សុខាភិបាល ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​បម្រើ​សេវា​កម្ម​សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​ជាដើម។

ឯកឧត្តម វស្សី វិស្សុត បាន​បន្ត​ថា ការ​បែង​ចែក​ផល​កំណើន​សេដ្ឋកិច្ច​គឺ​សំខាន់​ត្រូវ​បង្កើត​ការងារ កាលណា​មាន​ការងារ មាន​ប្រាក់​ចំណូល​ហើយ​នោះ ប្រជាជន​នឹង​ទទួល​បាន​ផល​ចំណេញ។

យន្តការ​នៃ​ការ​បែងចែក​របស់​រដ្ឋ​តាមរយៈ​ថវិកា​ជាតិ ទី១ ខាង​ផ្នែក​ពន្ធដារ រដ្ឋ​អត់​យក​ពន្ធ​លើ​ប្រាក់​ខែ អ្នក​រក​ស៊ី​តូច​តាច ពន្ធ​ភាស៊ី សេវា​សាធារណៈ​ត្រូវ​បាន​លុប​អស់។ ប៉ុន្តែ ជំនួស​មក​វិញ​នូវ​ការ​យក​ពន្ធ​កាន់​តែ​ច្រើន ពី​អ្នក​វិនិយោគ​ធំៗ ពីព្រោះ​អ្នក​រក​ស៊ី​ធំៗ​ទាំង​អស់​នោះ ចំណេញ​ច្រើន​ពី​ផល​សេដ្ឋកិច្ច។ 

និយាយ​ជា​រួម ការ​បែង​ចែក​ផល​លាភ​ទៅ​ដល់​ប្រជាជន​តាមរយៈ​កំណើន​សេដ្ឋកិច្ច ៧%​នេះ គឺ​រដ្ឋ​បាន​ចំណាយ​និង​វិនិយោគ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​រស់​នៅ​បាន​សមរម្យ។

ធនាគារ​ពិភព​លោក​បាន​ផ្តល់​ជា​សារ​ដ៏​សំខាន់មួយ គឺ​ដើម្បី​ឲ្យ​កម្ពុជា​នៅ​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ គឺ​ត្រូវ​បង្កើន​ផលិត​ភាព​ការងារ​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​ឆាប់​រហ័ស និង​ការ​ជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​វិនិយោគ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ៕




អត្ថបទបន្ទាប់


WHO ​ចាយ​លុយ​ធ្វើដំណើរ​ច្រើន​ជាង​លុយ​ប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍ ឬ​គ្រុនចាញ់

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) ត្រូវបាន​រាយការណ៍ថា ចាយ​ថវិកា​ក្នុង​មួយឆ្នាំៗ ប្រមាណ ២០០លាន​ដុល្លារ​ ទៅ​លើ​ការធ្វើដំណើររបស់​មេៗ​ដែល​ជិ...

បង់ក្លាដេស​ចែចូវ​កម្ពុជា តែ​ទៅដណ្ដឹងវៀតណាម...

ព័ត៌មាន
ប្រទេស​បង់ក្លាដេស​ ធ្លាប់បាន​ប្រាស្រ័យទាក់ទង​ជាមួយ​កម្ពុជា​នា​ពេល​កន្លង​មក ជុំវិញ​​ជំនួញ​អង្ករ។ ប៉ុន្តែ មក​ទល់​ពេល​នេះ ពុំទាន់មាន​ក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ