ពិធីបើកការដ្ឋានសាងសង់វិមានមិត្តភាពកម្ពុជា-វៀតណាមនេះ ត្រូវបានចូលរួមដោយលោក
ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី
អភិវឌ្ឍន៍មាតុភូមិកម្ពុជា, លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តត្បូងឃ្មុំ និងលោក
ង្វៀន ថាញ់ ជិញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងអ្នកចូលរួមជាច្រើនទៀត។
ប្រភពពី VNA
បានឲ្យដឹងដែរថា ត្រូវបានសាងសង់ឡើងលើផ្ទៃដី ៤ហិកតា វិមានមិត្តភាពកម្ពុជា-វៀតណាម ថ្មីនេះ គឺស្ថិតនៅក្នុងចំណោមវិមានមិត្តភាពចំនួន
២២ ដែលកំពុងត្រូវបានស្ថាបនាកែលម្អ និងសាងសង់ឡើង នៅទូទាំងប្រទេសកម្ពុជា ដើម្បីបញ្ជាក់ពីសារសំខាន់ជាប្រវិត្តិសាស្ត្រ
នៃជំនួយរបស់ទាហានស្ម័គ្រចិត្តវៀតណាម ក្នុងការជួយប្រទេសជិតខាងក្នុងការប្រឆាំង
ផ្ដួលរំលំរបបខ្មែរក្រហម៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។