ការនាំចេញកង់

កម្ពុជា​ផលិត​កង់​នាំចេញ​ទៅក្រៅ​ប្រទេស ជិត ២លានគ្រឿង ជាប់​ចំណាត់​ថ្នាក់​លេខ​១


កាល​ពីឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជា​បានផលិត​កង់នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក ទទួលបាន​ចំណាត់​ថ្នាក់លេខ១ ក្នុងនោះ​ទីផ្សារ​កង់ធំ​ជាងគេ​របស់កម្ពុជា​គឺ អឺរ៉ុប។
ជាង​កង់​កំពុងជួសជុលកង់​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី​ រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា កាលពី​ឆ្នាំ២០១៧ កម្ពុជា​បានផលិតកង់​នាំចេញ​​ទៅកាន់​ទីផ្សារ​អន្តរជាតិ មានប្រមាណ ជាង ១,៨ លានគ្រឿង ដែលមាន​ទឹកប្រាក់​សរុបជាង ៣៦០ លានដុល្លារ​អាមេរិក កើនឡើង ៤ភាគរយ បើប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៦ ដែលមាន​ចំនួន​ត្រឹម ១,៦លាន ​គ្រឿង ជាមួយ​តម្លៃ​គិតជាទឹក​ប្រាក់​ជាង ៣៤៦ លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន កម្ពុជា​មានរោងចក្រ​​ផលិត​​កង់​ចំនួន ៤ រោងចក្រ  ក្នុងនោះ​មានតែ ៣រោងចក្រ​​​​ប៉ុណ្ណោះ ដែល​សហគមន៍​អឺរ៉ុប​​ទទួល​ស្គាល់ និង អាច​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុបបាន។ ហើយរោង​ចក្រ​ផលិត និង​តម្លើង​កង់នាំចេញទំាងអស់​នោះ ភាគច្រើន​ធ្វើនៅ​តាម តំបន់សេដ្ឋកិច្ចពិសេស​​ក្នុងទីក្រុង​បាវិត ខេត្ត​ស្វាយរៀង។ នេះបើតាម​របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​នៃក្រសួង​​ពាណិជ្ជកម្ម​បានគូស​បញ្ជាក់​ថា បើទោះជា ផលិតផល​​កង់របស់​កម្ពុជា​នេះ ត្រូវបាន​ពិភពលោក ពិសេសអឺរ៉ុប ទទួលស្គាល់​ និង ទទួល​បានជាប់​ចំណាត់ថ្នាក់​​លេខ១ ​ក្នុងទីផ្សារ​ពិភពលោក​យ៉ាងណា​ក៏ដោយចុះ កម្ពុជា​កំពុងតែ​ធ្វើការ​ទាក់ទាញ និង ជំរុញវិនិយោគ​ទុន​បទេស​បង្កើត​រោងចក្រ​ផលិត​កង់បន្ថែម​ទៀត។

ក្នុង​ជំនួប​រវាងរដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ និង វិស័យ​ឯក​ជន​​ដែល​ជាអ្នក​វិនិយោគ​ធំៗមក​ពីបណ្តា​ប្រទេសអ្នកនាំ​ចូលកង់ និងផលិត​កង់នៅកម្ពុជា​ដើម្បី​​នាំចេញ ​ តំណាង​ក្រុមប្រទេស​អ្នកផលិត និង នាំចេញ​កង់ បានអះអាងថា ពួកគេនឹងព្យាយាម​ជំរុញការនាំ​ចេញកង់​ពីកម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ ​ឲ្យបាន​១០០​ភាគរយ​នៅឆ្នាំ​បន្តបន្ទាប់។

ឯកឧត្តម ប៉ាន សូរស័ក្តិ បាន​ប្រាប់​អ្នកវិនិយោគ​ទាំងនោះ​​ឲ្យបន្ថែម​ទុនពង្រីក​ការវិនិយោគ​របស់ខ្លួន​ឲ្យ​កាន់តែ​ច្រើន​ជាងមុន ខណៈកម្ពុជា​កំពុង​មានសក្តានុពល​សេដ្ឋកិច្ចល្អ​ និងឱកាស​វិនិយោគច្រើន​​ ជាពិសេស​ឲ្យពួកគាត់​ពិនិត្យមើល​ពីឧស្សាហកម្ម​ផលិត​កង់​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​​ក្នុង​ប្រទេស​​កម្ពុជា។ ហើយជាលទ្ធផល​នៅក្នុង​ឆ្នាំនេះ ក្រុមអ្នក​វិនិយោគ​ទំាងអស់​នោះ ក៏នឹង​​​មក​បើករោងចក្រ​ផលិតកង់​បន្ថែម​​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា​ ហ៊ុន ឡាក់ សហការ​ជាមួយ​ចិន​​សង់​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​បន្សុទ្ធ​ពូជ​ស្រូវ​ដំបូងគេ​នៅកម្ពុជា​

ព័ត៌មាន
កម្ពុជាបាននិងកំពុងសហការជាមួយចិន គ្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបន្សុទ្ធពូជស្រូវជាង ៣០០ប្រភេទ នៅខេត្តបន្ទាយមានជ័យ ខណៈខេត្តនេះមានសក្តានុពល…

កំណើន​ប្រើប្រាស់​លេខ​បារកូដ លើមុខទំនិញ​ក្នុង​ស្រុក កើនដល់​ជាង ១ពាន់​សមាជិក​ហើយ!

ព័ត៌មាន
គិតមកទល់ពេលនេះ អ្នកដែលបានទទួលយកបារកូដ (Barcodes) ពីសមាគម GS1 Cambodia យកទៅប្រើប្រាស់លើមុខទំនិញដែលផលិតនៅក្នុងស្រុកមានរហូតដល់ជាង ១ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ