វិស័យអចលនវត្ថុ

វៀតណាម បង្កើនល្បឿនសាងសង់ផ្ទះតម្លៃសមរម្យជិត៩០ម៉ឺនយូនីត ដើម្បីសង្គ្រោះកម្មករ និងអ្នកចំណូលទាប


នៅក្នុងបរិបទដែលតម្លៃអចលនទ្រព្យនៅតាមទីក្រុងធំៗរបស់វៀតណាម កំពុងស្ទុះហក់ឡើងកប់ពពក ឆ្ងាយហួសពីកម្រិតប្រាក់ចំណូលរបស់ពលរដ្ឋ រដ្ឋាភិបាលវៀតណាម ​កំពុងបង្កើនល្បឿនយ៉ាងគំហុកក្នុងការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ។ សារព័ត៌មាន Vietnam Net បានរាយការណ៍កាលពីថ្ងៃទី៣០ ខែកញ្ញា ថា ទីក្រុងហាណូយ បានដាក់ចេញគោលដៅយុទ្ធសាស្ត្រសាងសង់លំនៅឋានសង្គមកិច្ច និងផ្ទះជួលឱ្យបានជិត៩០ម៉ឺនយូនីតបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០ ដើម្បីជួយឱ្យកម្មករ និងប្រជាជនមានចំណូលទាបមានលទ្ធភាពរស់នៅបានស័ក្តិសម។
វិស័យអចលនវត្ថុ
ដោយ

ក្រោមក្តីសម្រេចថ្មីរបស់រដ្ឋាភិបាលវៀតណាម អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសត្រូវបានតម្រូវឱ្យសម្រេចគោលដៅរួម ក្នុងការសាងសង់លំនៅឋានសង្គមកិច្ច និងផ្ទះជួលឱ្យបានសរុបជិត៩០ម៉ឺនយូនីតបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០។ ក្នុងនោះ រួមមាន លំនៅឋានសង្គមកិច្ចចំនួនជាង៧០ម៉ឺនយូនីតសម្រាប់លក់ និងជួល ខណៈជាង១៩ម៉ឺនយូនីតទៀតនឹងត្រូវសាងសង់សម្រាប់ជួលសុទ្ធសាធ។
ការដាក់ចេញបទបញ្ជាបែបនេះធ្វើឡើងបន្ទាប់ពីគម្លាតរវាងតម្លៃផ្ទះ និងប្រាក់ចំណូលរបស់គ្រួសារពលរដ្ឋរីកកាន់តែធំទៅៗ ជាពិសេសនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ ដូចជា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា កំណើនតម្លៃផ្ទះលឿនជ្រុលបានបង្ខំឱ្យពលរដ្ឋវ័យក្មេង និងកម្មកររោងចក្រជាច្រើនត្រូវពន្យារពេល ឬបោះបង់ចោលក្ដីស្រមៃទិញផ្ទះផ្ទាល់ខ្លួន។
ដើម្បីឆ្លើយតបនឹងវិបត្តិនេះ ផែនការមេរបស់វៀតណាម គឺដេញជើងឱ្យទាន់គោលដៅសាងសង់លំនៅឋានសង្គមកិច្ច និងផ្ទះជួលឱ្យបានយ៉ាងហោចណាស់១លានយូនីតត្រឹមឆ្នាំ២០៣០ ដោយផ្តោតអាទិភាពខ្ពស់បំផុតលើកម្មករក្នុងតំបន់ឧស្សាហកម្ម និងពលរដ្ឋមានប្រាក់ចំណូលទាប។ ក្នុងនោះទីក្រុងហូជីមិញទទួលបានបេសកកម្មសាងសង់ច្រើនជាងគេរហូតដល់ជាង១៨ម៉ឺនយូនីត ខណៈទីក្រុងហាណូយត្រូវសាងសង់ឱ្យបាន៨៤,០០០យូនីត។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលវៀតណាម ក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានឱ្យខិតខំរៀបចំដីធ្លីនៅទីតាំងអំណោយផល, ពន្លឿននីតិវិធីរដ្ឋបាលស្មុគស្មាញ និងផ្តល់កញ្ចប់លើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីបង្កើនការផ្គត់ផ្គង់ផ្ទះជួលឱ្យកាន់តែច្រើន។ នេះមិនមែនគ្រាន់តែជាការបង្កើនចំនួនខ្នងផ្ទះនោះទេ ប៉ុន្តែជាការអន្តរាគមន៍កាត់បន្ថយសម្ពាធជីវភាព និងធ្វើឱ្យលំនៅឋានមានតម្លៃសមរម្យសម្រាប់ពលរដ្ឋទូទៅ ខណៈទីផ្សារអចលនទ្រព្យឯកជននៅតែបន្តឡើងថ្លៃឥតឈប់ឈរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនួញបារម្ភពីការដួលរលំរបស់វិស័យ S M​​ E ប្រសិនបើមានការគប់គិតគ្នារវាងមន្ត្រី និងឈ្មួញជាប្រព័ន្ធ!

ទោះបីជាសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា កំពុងរំកិលខ្លួនទៅមុខគួរឱ្យកត់សម្គាល់ ដោយសារពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លា…

មន្ត្រីអាម៉េរិក អះអាងថា ចិននឹងមិនវាយយកតៃវ៉ាន់ នៅឆ្នាំ២០២៧ នោះទេ បើទោះជាបានបញ្ជាឱ្យកងទ័ពត្រៀមខ្លួនក៏ដោយ

ទោះបីជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យកងទ័ពរំដោះប្រជាជនចិនត្រៀមខ្លួនឱ្យរួចរាល់ត្រឹមឆ្នាំ២០២៧ ដែលគេសង្ស័យថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ