ការរត់ពន្ធមាស

វៀតណាម ចាត់វិធានការក្ដៅប្រឆាំងការរត់ពន្ធមាស ស្របពេលតម្លៃមាសក្នុងស្រុកកំពុងហក់ឡើងខ្លាំង


ស្របពេលដែលហាងឆេងមាសនៅវៀតណាម ហក់ឡើងខ្ពស់ជាងហាងឆេងលើទីផ្សារអន្តរជាតិ ការរក្សាស្ថិរភាពទីផ្សារមាស បានក្លាយជាបញ្ហាដ៏សំខាន់មួយ ដែលត្រូវដោះស្រាយបន្ទាន់សម្រាប់ប្រទេសនេះ ដោយសារមានក្រុមទុច្ចរិតកាន់តែច្រើនឡើងលួចរត់ពន្ធមាស ជាហេតុបណ្ដាលឱ្យអត្រាប្ដូរប្រាក់ប្រែប្រួលខ្លាំង និងធ្វើឱ្យលុយដុងធ្លាក់ថ្លៃ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
ការរត់ពន្ធមាស
ដោយ

នៅប៉ុន្មានខែចុងក្រោយនេះ នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ (Pham Minh Chinh) និងសមាជិកក្រុមប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធកំពូលៗផ្សេងទៀត បាននិងកំពុងជំរុញឱ្យមានដំណោះស្រាយជាបន្ទាន់ដើម្បីរក្សាស្ថិរភាពទីផ្សារមាស ដែលកំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់វៀតណាម។

កាលពីសប្ដាហ៍មុន ទន្ទឹមនឹងការណែនាំឱ្យធនាគារកណ្ដាលវៀតណាម (SBV) បង្កើនវិធានការដើម្បីរម្ងាប់ទីផ្សារមាស រដ្ឋាភិបាលវៀតណាម កំពុងចាត់វិធានការបង្រួមគម្លាតកុំឱ្យវាខុសគ្នាខ្លាំងពេករវាងហាងឆេងមាសក្នុងស្រុក និងហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ដើម្បីបញ្ចៀសផលអវិជ្ជមាន។ វិធានការទាំងនោះ រួមមានទាំងការបញ្ចប់សិទ្ធិផ្ដាច់មុខរបស់រដ្ឋក្នុងការនាំចូលមាស និងការផលិតមាសផងដែរ ដើម្បីកាត់បន្ថយការត់ពន្ធមាស។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា ការនាំចូលមាសរបស់ប្រទេសវៀតណាម បានកើនឡើងខ្លាំងឈានដល់ជាង៥៥តោន ក្នុងឆ្នាំ២០២៣ បើធៀបនឹងជិត៤០តោនក្នុងឆ្នាំ២០២០ ហើយគេជឿថា មួយភាគធំនៃកំណើននាំចូលមាសនេះ គឺធ្វើឡើងតាមរយៈបណ្ដាញខុសច្បាប់ដោយសាររដ្ឋាភិបាលបានរឹតបន្តឹងការនាំចូលមាស។

កំណើននៃការរត់ពន្ធមាសដោយខុសច្បាប់នេះ គឺដោយសារកង្វះការផ្គត់ផ្គង់មាសជាផ្លូវការ ហើយមាសមានតម្រូវការខ្ពស់ខ្លាំង ស្របពេលពិភពលោកកំពុងជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្វីនៅពីក្រោយការឡើងថ្លៃមាសជាបន្តបន្ទាប់នៅលើទីផ្សារអន្តរជាតិ?

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ពោលគឺតាំងពីមានការផ្ទុះសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយ…

សាជីវកម្មក្ស័យធននៅជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល៩ឆ្នាំចុងក្រោយ

ព័ត៌មាន
ជប៉ុន ដែលទើបរបូតតំណែងជាប្រទេសមានសេដ្ឋកិច្ចខ្ពស់បំផុតលំដាប់ទី៣ នៅលើពិភពលោកធ្លាក់ទៅលើអាល្លឺម៉ង់ កាលពីពេលថ្មីៗ កំពុងជួបបញ្ហាកំណើននៃការក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ