នាយករដ្ឋមន្ត្រីវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមសន្យា ស្ដារសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៩


លោកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានអះអាងនៅថ្ងៃពុធសប្ដាហ៍នេះថា សេដ្ឋកិច្ចវៀតណាមនឹងស្ទុះងើបឡើងវិញ ដោយរំពឹងថា ការនាំចេញរបស់វៀតណាមទំនងជាកើនឡើងជិត ១១% នៅឆ្នាំ ២០២១ ហើយអត្រាអតិផរណាប្រចាំឆ្នាំត្រូវបានរំពឹងថា ទាបជាង ៤%។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង

ថ្មី​ៗ​នេះ នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ប្រាប់​សភាជាតិ​ថា ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​មួយ​នៅ​អាស៊ី ប៉ុន្តែ​បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វី​ដ​១៩ ហើយ​បាន​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន និង​ប៉ះពាល់​ដល់​កម្មករ​ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​សំខាន់​ៗ​ផង​ដែរ​។

ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​វៀតណាម​បាន​ធ្លាក់​ចុះ​ជាង ៦% នៅ​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២១ ធៀប​ទៅ​នឹង​ឆ្នាំ​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ប្រចាំត្រីមាស​ក្នុង​កំណត់​ត្រា​មិន​ធ្លាប់​មាន​នោះ​ឡើយ​។ ទោះ​យ៉ាងណា នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​រំពឹង​ថា ផលិតផល​ក្នុងស្រុក​នឹង​កើនឡើង​ពី ៦% ទៅ ៦,៥% នៅ​ឆ្នាំ​ក្រោយ ជាមួយនឹង​គោលដៅ​ធានា​ឲ្យ​បាន​កម្រិត​អតិផរណា​ត្រឹម ៤%​។

នាយក​រដ្ឋមន្ត្រី​វៀតណាម​អះអាង​ថា​“ ការ​សម្រេច​គោលដៅ​ឆ្នាំ ២០២២ គឺជា​កិច្ចការ​លំបាក​មួយ ប៉ុន្តែ​រដ្ឋាភិបាល​ពិតជា​នឹង​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​វៀតណាម​រស់​ឡើង​វិញ​” ទោះបីជា​ជំងឺ​រាតត្បាត​បាន​ធ្វើ​ឱ្យ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​ហានិភ័យ​ក៏​ដោយ​ចុះ​។

ជំងឺ​កូ​វី​ដ​បាន​វាយលុក​ចូល​ប្រទេស​វៀតណាម​យ៉ាង​ឆាប់រហ័ស ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី ឌែ​លតា បាន​រីក​រាលដាល​នៅ​ក្នុង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សំខាន់​របស់​វៀតណាម គឺ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ បាន​នាំ​ឱ្យ​មានការ​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​យ៉ាង​តឹង​រឹង​លើ​សកម្មភាព​នានា​។

នៅ​ក្នុង​ខែតុលា​នេះ រដ្ឋាភិបាល​បាន​អះអាង​ថា ប្រទេស​វៀតណាម​អាច​នឹង​ខកខាន​គោលដៅ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ក្នុង​តម្លៃ ៥ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ករណី​ដែល​ស្ថានភាព​អាក្រក់​ខ្លាំង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​វៀតណាម​រំពឹង​ថា នឹង​នាំ​ចេញ​ទំនិញ​វាយ​ន​ភណ្ឌ​ក្នុង​ទំហំ​ទឹកប្រាក់ ៣៤ ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​នេះ ខណៈ​ដែល វៀតណាម​ក៏​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​នៅ​តាម​រោងចក្រ​មាន​ប្រមាណ ៣៥% ទៅ​៣៧% គិត​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​។

គួរ​ជម្រាប​ថា ទីក្រុង​ហូ​ជី​មិ​ញ មានការ​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​តែ មានការ​បិទ​ខ្ទប់ ហើយ​កម្មករ​បាន​ចាក​ចេញពី​ទីក្រុង​ទៅ​ស្រុក​កំណើត និង រក​ការងារ​ផ្សេង​ដែល​មាន​ហានិភ័យ​ទាប​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩ ហើយ​កម្មករ​មានការ​បារម្ភ​ថា នឹង​អាច​មានការ​បិទ​ខ្ទប់​ម្ដងទៀត ប្រសិនបើ​មាន​ករណី​ផ្ទុះ​ឆ្លង​រាលដាល​ជា​ថ្មី​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃត្រៀមលក្ខណៈធ្វើតេស្តកូវីដ១៩ទ្រង់ទ្រាយធំ ខណៈការបើកប្រទេសទទួលទេសចរបរទេសខិតចូលមកដល់

ព័ត៌មាន
ថ្ងៃទី០១ខែវិច្ឆិកា ជាថ្ងៃដែលប្រទេសថៃ នឹងបើកចំហរជើងមេឃទទួលអ្នកដំណើរទេសចរណ៍អន្តរជាតិឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ប៉ុន្តែទាល់តែបាន…

ការដំឡើងមូលដ្ឋាន 5G នៅប្រទេសចិនមានភាពយឺតយ៉ាវ ព្រោះខ្វះខាតការផ្គត់ផ្គង់ឧបករណ៍

ព័ត៌មាន
ការដំឡើងមូលដ្ឋាន 5G នៅប្រទេសចិនមានភាពយឺតយ៉ាវ ដោយសារការខ្វះខាតសមាសធាតុសំខាន់នៅក្នុងប្រទេស។ យុទ្ធនាការរបស់ចិនក្នុងការកសាងហេដ្ឋារចនាសម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ