ទស្សនៈ

អ្នកឈ្នះឆ្នោតជាកូនបំណុលរបស់រាស្ត្រ!


និយាយ​រឿង​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ អ្នក​ឈ្នះ​កុំ​អាល​អួត អ្នក​ចាញ់​កុំ​អស់​សង្ឃឹម។
លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍នៃ​ក្រុមហ៊ុន EMC។
ដោយ

១. អ្នក​ឈ្នះ​ជាកូន​បំណុល​របស់រាស្ត្រ 

មេ​ឃុំ ឬ​ចៅសង្កាត់​ដែល​ឈ្នះ​ឆ្នោត ជា​​អ្នក​​ជាប់​កាតព្វកិច្ច​នៃ​កិច្ច​សន្យា​សង្គម​ដែល​ត្រូវ​បំពេញ​អោយ​ខាង​តែ​បាន ពោល​គឺ​សូម​មើល​គោល​នយោបាយ​បក្ស​របស់​ខ្លួន​ឡើង​វិញ។

២. អ្នក​ចាញ់​កុំ​អស់​សង្ឃឹម 

នេះ​ជា​ឱកាស​សម្រាប់​កសាង​សមត្ថភាព និង​ជា​វិញ្ញាសា​សាកល្បង​ពី​ភាព​អំណត់​របស់​អ្នក។ សូម​បញ្ជាក់​ថា ពលរដ្ឋ​ឥឡូវ​មិន​ដូច​ពី​មុន​ទេ។ 

ពលរដ្ឋ​ឥឡូវ បោះឆ្នោត​រួច​នៅ​តាមដាន​ការ​រាប់​សន្លឹក​ឆ្នោត ហើយ​បន្តិច​ទៀត​ គេ​នាំ​គ្នា​តាមដាន​ការ​អនុវត្ត​ការ​សន្យា​របស់​គណបក្ស​ដែល​ជាប់​ឆ្នោត។ កុំយល់​ថា​រាស្ត្រ​បោះឆ្នោត​ឲ្យ​ធ្វើ​ធំ តាម​ពិត រាស្ត្រ​បោះឆ្នោត​ឲ្យ​បម្រើ​រាស្ត្រ​ទេ។

មួយ​វិញទៀត មិនថា​អ្នក​ចាស់​ឬ​អ្នក​ថ្មី​នោះទេ អ្នក​ចាញ់​គួរ​សហការ​ជាមួយ​មហាជន​តាមដាន​ការ​អនុវត្ត​ការ​សន្យា​របស់​បក្ស​ជាប់​ឆ្នោត​ឲ្យ​បាន​ដិតដល់។ តួអង្គ​សំខាន់​ដែល​តាមដាន​ការងារ​របស់​មេឃុំ​ចៅសង្កាត់ គឺ​ម្ចាស់​ឆ្នោត និង​បក្ស​ដែល​មិន​បាន​ជាប់​ឆ្នោត​ឯទៀត។

លោក ង៉ែត ជូ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC)។




អត្ថបទបន្ទាប់


កសិករ​ខ្មែរ​ធ្វើ​កសិកម្ម ដាំខ្លួន​ឯង រក​ទីផ្សារ​លក់​ក៏​ខ្លួន​ឯង?

ព័ត៌មាន
ក្នុង​មួយ​ឆ្នាំ​ ប្រជា​កសិករ​តែងតែ​ជួប​បញ្ហា​ប្រឈម រអ៊ូ​រទាំ និង​ការ​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​របស់​ខ្លួន​លក់​មិន​ចេញ ឬ​ធ្លាក់​ថ្លៃ។ បញ្…

សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​កំពុង​ត្រដរ​ខ្យល់​ប្រឈម​នឹង​ឱសថ​នាំ​ចូល

ព័ត៌មាន
តំណាង​សហគ្រាស​ផលិត​ឱសថ​នៅ​កម្ពុជា បង្ហាញ​ការព្រួយ​បារម្ភ​ដោយសារតែ​សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ