អចលនទ្រព្យ

តើទីផ្សារលំនៅឋាននៅចិន មានស្ថានភាពយ៉ាងណា ក្រោយរដ្ឋាភិបាលបញ្ចេញទុនជួយសង្គ្រោះ?


ដើម្បីសង្រ្គោះទីផ្សារអចលនទ្រព្យ ដែលស្រុតចុះបន្តិចម្តងៗតាំងពីឆ្នាំ២០២១ និងធ្លាក់ដុនដាបខ្លាំងតាំងពីចុងឆ្នាំ២០២៣ មក រដ្ឋាភិបាលចិន បានដាក់ចេញនូវកញ្ចប់សង្រ្គោះវិស័យនេះជាច្រើន ដោយរួមទាំងវិធានការ"បញ្ជី ស" ។ ប៉ុន្តែសារព័ត៌មានបស្ចិមប្រទេសធំៗនៅតែបន្តធ្វើសេចក្តីរាយការណ៍ពីការធ្លាក់ចុះនៃវិស័យដ៏មានសក្តានុពលសម្រាប់សេដ្ឋកិច្ចចិនមួយនេះ។ តម្លៃលំនៅឋាននៅប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើពិភពលោកមួយនេះ នៅខែកុម្ភៈ បានបន្តធ្លាក់ចុះ០,៣% បន្ថែមទៀត។
អចលនទ្រព្យ
ដោយ

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រ ថា តម្លៃលំនៅឋានថ្មីនៅប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល៨ខែជាប់គ្នាបើគិតត្រឹមខែកុម្ភៈ ដែលនេះបានបង្ហាញឱ្យឃើញថា ទីផ្សារអចលនទ្រព្យរបស់ចិន ដែលស្ថិតក្នុងស្ថានភាពផុយស្រួយស្រាប់ហើយនោះ កំពុងតស៊ូដើម្បីស្វែងរកលំនឹង បើទោះបីជារដ្ឋាភិបាល បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីពង្រឹងវិស័យនេះក៏ដោយចុះ។ ទិន្នន័យរបស់ការិយា​ល័យស្ថិតិជាតិចិន បានឲ្យដឹងថា តម្លៃលំនៅឋានថ្មីនៅខែកុម្ភៈ បានធ្លាក់ចុះ០,៣% បើធៀបនឹងខែមករា ហើយបើធៀបនឹងឆ្នាំ២០២៣ គឺធ្លាក់ចុះ ១,៤%។

រហូតមកដល់ពេលនេះ អាជ្ញាធរចិន នៅមិនទាន់បានដាក់ចេញវិធានការជំរុញច្រើន ដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញបានចាត់វិធានការបន្ថែម ដើម្បីស្តារវិស័យ​នេះឡើងវិញ តាមរយៈការជំរុញ និងគាំទ្រនូវអំណាចទិញរបស់ពលរដ្ឋ ប៉ុន្តែប្រសិទ្ធិភាពនៅមានកម្រិតនៅឡើយ។

ទោះបីស្ថិតិទីផ្សារលំនៅឋាននៅក្នុងខែកុម្ភៈ ធ្លាក់ចុះ តែអ្នកវិភាគមិនបានចាត់ទុកថា ជាការធ្លាក់ចុះនោះទេ ពីព្រោះរៀងរាល់ឆ្នាំនៅខែកុម្ភៈ គឺសេដ្ឋកិច្ចចិនច្រើនតែធ្លាក់ចុះខ្លាំង ដោយសារតែការរំខាន ដែលបណ្តាលមកពីការសម្រាកយូរបំផុតរបស់ប្រទេសនេះ។

លោក ចាង ដាវៃ ( Zhang Dawei )អ្នកវិភាគនៅក្រុមហ៊ុនអចលនទ្រព្យ Centaline បានរំពឹងថា តម្លៃលំនៅឋាននៅក្នុងទីក្រុងនឹងកើនឡើងបន្តិចក្នុងខែមីនា នេះ។ លោកបានអះអាងថា ទីផ្សារលំនៅឋានវាត្រូវការពេលវេលា ហើយក៏ពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់អ្នកទិញ ក៏ដូចជាទំនុកចិត្តក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅឆ្នាំនេះផងដែរ។

កាលពីខែមករា ចិនបានប្រកាសនូវយន្តការ"បញ្ជីស" ដោយដាក់បទបញ្ជាឱ្យធនាគាររដ្ឋនានា ជំរុញការផ្តល់ប្រាក់កម្ចីដល់គម្រោងលំនៅដ្ឋាន។ ទីក្រុងធំៗជាច្រើនទៀត រួមទាំងទីក្រុងសៀងហៃ និងស៊ិនជិន ក៏បានបន្ធូរបន្ថយការទប់ស្កាត់ការទិញ ដើម្បីទាក់ទាញអ្នកទិញផ្ទះផងដែរ។ គួររំលឹកថា កាលពីខែមករា តម្លៃលំនៅឋានដែលស្រុតចុះ គឺមាននៅតែក្នុងទីក្រុង៥៦ប៉ុណ្ណោះ ប៉ុន្តែដល់ខែកុម្ភៈ ការធ្លាក់ចុះនៃតម្លៃលំនៅឋាននេះបានរីករាលដាល់ដល់៥៩ទីក្រុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមុនដាក់ទុនវិនិយោគត្រូវមើលលើកត្តាអ្វីខ្លះ ដើម្បីកុំឱ្យចាញ់បោកគេ?

ព័ត៌មាន
សកម្មភាពទិញលក់ដីធ្លី និងការវិនិយោគនានានៅកម្ពុជា បានក្លាយជានិន្នាការមួយដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះការទិញលក់ និងការវិនិយោគខ្លះបានផ្ដល់នូវ…

តម្លៃមាសនៅថៃ កើនឡើងកប់ពពក ក្រោយតម្លៃមាសលើពិភពលោកកើនឡើងបន្តិច

ព័ត៌មាន
សមាគមពាណិជ្ជករមាស (GTA) របស់ប្រទេសថៃ បានដំឡើងការព្យាកររបស់ខ្លួនថា ហាងឆេងមាសនៅលើទីផ្សារពិភពលោកនឹងហក់ឡើងដល់២,២៥០ដុល្លារអាម៉េរិក ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ