អង្គការសុខភាពពិភពលោក-កូវីដ១៩

WHO៖ អត្រាចាក់វ៉ាក់សាំងខ្ពស់អាចជួយកាត់បន្ថយហានិភ័យកូវីដបំប្លែងថ្មី


មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក បានធ្វើការប៉ាន់ប្រមាណនៅដើមសប្តាហ៍នេះថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងកម្រិតខ្ពស់ ពោលគឺយ៉ាងហោចណាស់បាន ៨០% គឺជាការចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩បំប្លែងថ្មី។
មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក

លោកវេជ្ជបណ្ឌិត ម៉ៃឃើល រ៉ាយអេន (Michael Ryan) នាយកផ្នែកសង្គ្រោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសិន្និសិទសារព័ត៌មានថា ការចាក់វ៉ាក់សាំងក្នុងកម្រិតមួយខ្ពស់ នឹងអាចជួយឲ្យពិភពលោក ឈានជើងចេញចាកឆា្ងយពីរោគរាតត្បាតជាសកលនេះបានឆាប់ៗ។ និយាយដោយឡែកវានឹងអាចជួយកាត់បន្ថយហានិភ័យសម្រាប់មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីផងដែរ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់់ងារសារព័ត៌មាន AP

លោកបានកត់សម្គាល់ថា បច្ចុប្បន្នមានប្រទេសអ្នកមានៗជាច្រើន បន្ទាប់ពីបានចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យរបស់ខ្លួនបានច្រើនហើយនោះ ពេលនេះ ពួកគេឈានដល់ការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ និង កុមារថែមទៀត។ ប៉ុន្តែ ក្នុងនាមជាមន្រ្តីជាន់ខ្ពស់របស់ WHO លោក រ៉ាយអេន បានលើកឡើងដដែលជាដដែលថា ក្មេងជំទង់ និង កុមារជាក្រុមមនុស្សដែលមានការប្រឈមតិចក្នុងការឆ្លងកូវីដ១៩ ហើយបើទោះបីជាឆ្លងក៏មិនស្ថិតក្នុងសភាពជំងឺធ្ងន់ធ្ងរនោះដែរ។

យ៉ាងណាមិញ ប្រទេសអ្នកមានទាំងនោះ ដូចជា អាមេរិក និង អង់គ្លេសជាដើម នៅតែបន្តប្រើប្រាស់វ៉ាក់សាំងសម្រាប់កុមារ និង ក្មេងជំទង់ ទោះបីកំពុងរងសម្ពាធឲ្យចែករំលែកវ៉ាក់សំាងដល់ប្រទេសក្រីក្រយ៉ាងណាក្តី។

យ៉ាងណាក៏ដោយចុះ នាយកផ្នែកសង្គ្រោះបន្ទាន់ នៃអង្គការសុខភាពពិភពលោកលោករ៉ាយអិន បានជ្រើសយកចក្រភពអង់គ្លេសធ្វើជាឧទាហរណ៍ ដោយលើកសរសើពីការសម្រុកចាក់វ៉ាក់សាំងនៅអង់គ្លេសបានច្រើន ជាហេតុធ្វើឲ្យអត្រាអ្នកឆ្លងបានថយចុះជាបន្តបន្ទាប់ពីរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ មកនៅប្រមាណ៥ពាន់នាក់ក្នុងមួយថ្ងៃ។

គួរជម្រាបផងដែរថា ពុំមានទិន្នន័យ ឫឯកសារណាមួយបញ្ជាក់ច្បាស់ថា តើការចាក់វ៉ាក់សាំងក្នុងអត្រាប៉ុន្មានភាគរយ ដែលអាចទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ពីមួយទៅមួយបាននោះទេ ប៉ុន្តែអង្គការសុខភាពពិភពលោក បានណែនាំថា យ៉ាងហោចណាស់អត្រាចាក់វ៉ាក់សាំងបាន ៨០% អាចទប់ស្កាត់ការចម្លងទ្រង់ទ្រាយធំបាន។

ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ១៩នេះដែរ ប្រធានអង្គការសុខភាពពិភពលោក ធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីពេលថ្មីៗនេះបានអំពាវនាវដល់ក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា G7 ឲ្យជួយចែករំលែកវ៉ាក់សាំងដែលខ្លួនមានដ៏ច្រើនលើសតម្រូវការ ឲ្យទៅប្រទេសក្រីក្រតាមដែលអាចធ្វើទៅបាន ដ្បិតថាប្រទេសក្រីក្រងទាំងអស់នោះ កំពុងប្រឈមនឹងបញ្ហាខ្វះខាតវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃសម្រុកចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ខណៈដែលការឆ្លងកូវីដ-១៩រលកទី៣ នៅតែបន្ដវាយប្រហារ

ព័ត៌មាន
ទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសថៃ ដែលបានអូសបន្លាយពេលជាយូរមកហើយនោះ ឥឡូវនេះ បានចាប់ផ្ដើមសម្រុកចាក់ជូនពលរដ្ឋហើយ ចាប់តាំងពីថ្ងៃចន្ទដើមសប្ដា…

មន្ត្រីជាន់ខ្ពស់ថៃ និងវៀតណាមជួបគ្នាជជែកដោះស្រាយបញ្ហាពាណិជ្ជកម្មទ្វេភាគី

ព័ត៌មាន
ប្រទេសថៃបានអំពាវនាវទៅកាន់វៀតណាមឲ្យជួយដោះស្រាយឧបសគ្គពាណិជ្ជកម្មស្ករសរបស់ខ្លួន ដែលនាំចូលទៅវៀតណាម ព្រមទាំងជួយសម្រួលដល់ការចុះបញ្ជីឱសថ និងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ