ពាណិជ្ជកម្មថៃ-វៀតណាម

មន្ត្រីជាន់ខ្ពស់ថៃ និងវៀតណាមជួបគ្នាជជែកដោះស្រាយបញ្ហាពាណិជ្ជកម្មទ្វេភាគី


ប្រទេសថៃបានអំពាវនាវទៅកាន់វៀតណាមឲ្យជួយដោះស្រាយឧបសគ្គពាណិជ្ជកម្មស្ករសរបស់ខ្លួន ដែលនាំចូលទៅវៀតណាម ព្រមទាំងជួយសម្រួលដល់ការចុះបញ្ជីឱសថ និងការត្រួតពិនិត្យតាមច្រកព្រំដែនគោកជាដើម ដើម្បីធ្វើយ៉ាងណា ឈានទៅសម្រេចគោលដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានកើនដល់ទៅ ២៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ខាងមុខ។ ការអំពាវនាវចំៗ ពីខាងភាគីថៃនេះ គឺធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ជាមួយនឹងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃនាពេលថ្មីៗនេះ។
លោក Jurin (ស្តាំ) បានជួបជាមួយលោក Phan Chi Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃដើម្បីពិភាក្សាពីវិធីដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីនិងលុបបំបាត់ឧបសគ្គពាណិជ្ជកម្ម - Bangkok Post
ដោយ

នៅក្នុងជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ លោក ជូរិន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានស្នើទៅកាន់វៀតណាម ឲ្យជួយបន្ធូរបន្ថយវិធានការការពារផ្នែកពាណិជ្ជកម្មទៅលើស្ករសដែលនាំចូលពីប្រទេសថៃ ទៅកាន់វៀតណាម ដែលកន្លងមក ស្ករសនាំចូលពីប្រទេសថៃនេះ ត្រូវបានខាងវៀតណាមដាក់ការរឹតដ្បិតយ៉ាងខ្លាំង ពិសេសគឺការដំឡើងពន្ធកាន់តែខ្ពស់ ព្រោះវៀតណាមយល់ថា ស្ករសថៃ មានការលក់បង្ខូចថ្លៃ និង ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មផលិតស្ករសក្នុងស្រុករបស់ខ្លួនយ៉ាងខ្លាំង។ 

វៀតណាម កាលពីខែកុម្ភៈឆ្នាំនេះ អះអាង ខ្លួននឹងដំឡើងពន្ធគយលើស្ករសជាវត្ថុធាតុដើមពីប្រទេសថៃ ដោយបញ្ជាក់ថា ការនាំចូលស្ករកើនឡើងកំពុងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មស្ករសក្នុងស្រុករបស់ខ្លួនមានការធ្លាក់ចុះ។

វៀតណាមត្រូវបានគេដឹងថា គឺមានការនាំចូលស្ករសយ៉ាងច្រើន ពីប្រទេសថៃ ជាក់ស្ដែង តាមរបាយការណ៍ពីស្ថានប័នស្រាវជ្រាវអន្តរជាតិ S&P Global បង្ហាញថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២០ វៀតណាមនាំចូលស្ករសពីថៃជាង ១លាន២សែនតោន ខណៈដែល ពេលដូចគ្នាកាលពីឆ្នាំ២០១៩មានត្រឹមតែជាង ២២ម៉ឺនតោនប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ស្នើឲ្យភាគីទាំងពីរមានការសម្រួបសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាបច្ចេកទេស ទាក់ទងនឹងការនាំចេញនាំចូលរវាងគ្នានឹងគ្នា ដើម្បីជំរុញធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មទ្វេភាគីថៃ និងវៀតណាមកើនដល់២៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ខាងមុខ។

តាមតួលេខដែលបង្ហាញដោយភ្នាក់ងារងារព័ត៌មានវៀតណាម VNA បានបង្ហាញថា នៅ៤ខែដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងថៃ នៅតែមានការកំណើនល្អ ដល់ទៅ២០% បើទោះបីជាមានការរាតត្បាតកូវីដ-១៩ក៏ដោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO៖ អត្រាចាក់វ៉ាក់សាំងខ្ពស់អាចជួយកាត់បន្ថយហានិភ័យកូវីដបំប្លែងថ្មី

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក បានធ្វើការប៉ាន់ប្រមាណនៅដើមសប្តាហ៍នេះថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងកម្រិតខ្ពស់ ពោលគឺយ៉ាងហ…

ធនាគារពិភពលោកទម្លាក់ការព្យាករកំណើន GDP ហ្វីលីពីនមកនៅ៤,៦% នៅឆ្នាំ២០២១

ព័ត៌មាន
ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីននៅឆ្នាំ២០២១នេះ មកនៅទាបជាងការព្យាករកាលពីលើកមុន។ ដោយការព្យាករថ្មីៗនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ