ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់មុនពេលកំណត់!


មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងប្រាប់ខេមបូណូមីសថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិនបានបង្កការរំខានដល់ដំណើរការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុនោះទេ។ ផ្ទុយទៅវិញ ផ្លូវល្បឿនលឿនលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលចំណាយថវិកាសាងសង់ ប្រមាណ២ពាន់លានដុល្លារអាមេរិកមួយនេះ គ្រោងនឹងបញ្ចប់មុនពេលកំណត់នៅឆ្នាំក្រោយនេះហើយ ខណៈដែលបច្ចុប្បន្ននេះ ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុសម្រេចបានប្រមាណ ៦០% ហើយ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា បើ​តាម​ផែនការ​ដែល​បាន​កំណត់​ទុក គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ គ្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២៣​។ ក៏​ប៉ុន្ដែ​អ្វី​ៗ​មានការ​ប្រែប្រួល​ខុស​ពី​គម្រោងការ ដោយសារ​តែ​ការ​សាងសង់​មាន​វឌ្ឍនភាព​យ៉ាង​លឿន​រហ័ស ក្រសួង​សាធារណការ​គ្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​មុន​ពេល​កំណត់ ពោល​គឺ​នា​អំឡុង​ខែកញ្ញា ឆ្នាំ​២០២២ ខណៈ​បច្ចុប្បន្ន​គិត​ត្រឹម​ខែកក្កដា ការ​សាងសង់​សម្រេច​បាន​ប្រមាណ​៦០% ហើយ​។

មូលហេតុ​ដែល​ជំរុញ​ឲ្យ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​មាន​វឌ្ឍនភាព​លឿន​រហ័ស និង​គ្រោង​បញ្ចប់​មុន​ការ​កំណត់​យ៉ាង​ដូច្នេះ ត្រូវ​បាន​ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា គឺ​ដោយសារ​តែ​កន្លង​មក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ស្នើ និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ព​ន្លឿ​ន​ការ​សាងសង់​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​។ 

ម្យ៉ាងទៀត ដំណើរការ​សាងសង់​មិន​មានការ​រំខាន​ពី​ការ​រីក​រាលដាល​ឆ្លង​កូ​វី​ដ​-១៩​នោះ​ទេ ពោល​គឺ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ ដំណើរការ​ធម្មតា​។សូម​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ សាងសង់​ដោយ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD​។ ផ្លូវ​នេះ​សាងសង់​ឡើង ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និង ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រវែង​សរុប​ជាង​១៩០​គីឡូម៉ែត្រ​។ ផ្លូវ​ល្បឿន​លឿន​នេះ​មាន ៤​គន្លង (២​គន្លង​ទៅ​, ២​គន្លង​មក​) ហើយ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​បើកបរ​ក្នុង​ល្បឿន ១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ឬ លើស​ពី​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូណេស៊ីផ្អាកគម្រោងលក់វ៉ាក់សាំងចិន ក្រោយរងការរិះគន់ខ្លាំងៗ

ព័ត៌មាន
ក្រុមហ៊ុនឱសថឥណ្ឌូនេស៊ីបានពន្យាពេលក្នុងការលក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចិនដល់សាធារណជនចំពេលមានការរិះគន់ពីអ្នកជំនាញផ្នែកសុខាភិបាលថា …

អ្នកជំនាញ៖ កូវីដ-១៩ធ្វើឲ្យរំខានដល់ការរៀបចំធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករនៅឆ្នាំនេះ

ព័ត៌មាន
កិច្ចសន្យាកសិកម្ម បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានស្ថិភាពតម្លៃ និង បរិមាណផលិត តាមរយៈការចូលរួមសម្របសម្រួលពីភាគីអ្នកផលិត និង …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ