អ្នករកចំណូលតាម Youtube កំពុងជួបបញ្ហា

អ្នកផលិតវីដេអូដាក់ Youtube ត្អូញត្អែរពីប្រាក់ចំណូលធ្លាក់ចុះខ្លាំង ក្រោយYoutube ដកពាណិជ្ជកម្ម


អ្នកផលិតមាតិកាវីដេអូរផ្សេងៗដាក់លើបណ្ដាញ Youtube នៅកម្ពុជា បានត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូលរបស់ពួកគេយ៉ាងគំហុក ពីការផ្សព្វផ្សាយពាណិជ្ជកម្ម ក្រោយពេលដែលក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិក Youtube មួយនេះ បានផ្អាកការផ្សាយពណិជ្ជកម្មនៅលើថ្នាលវីដេអូនៅប្រទេសជាង៩០ រួមទាំងកម្ពុជាផងដែរ។
ក្រសួងប្រៃសណីយ៍ នឹងអញ្ជើញអ្នករកចំណូលពីYoutube ជួបពិភាក្សាគ្នានៅសប្តាហ៍នេះ
ដោយ

ក្រុមអ្នករកប្រាក់ចំណូលបានពី Youtube ទាំងអស់នោះ បានលើកឡើងទៀតថា ពួកគេកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវដើម្បីជួបជាមួយក្រសួងប្រៃសណីយ៍ ដើម្បីដោះស្រាយបញ្ហានេះ ខណៈកន្លងមកក្រសួងប្រកាសថានឹងអញ្ជើញអ្នករកចំណូលពី Youtube ជួបពិភាក្សាគ្នា ដើម្បីឲ្យអ្នករកចំណូលពី Youtube អាចបន្ដរកចំណូលបានឡើងវិញ។ ឥឡូវនេះសូមតាមដានទស្សនាសេចក្តីរាយការណ៍លម្អិតពីក្រុមការងារព័ត៌មានខេមបូណូមីស របស់យើង ដូចតទៅ ! ( PC)

 លោក ម៉ៃ វ​ឌ្ឍ​នា ម្ចាស់ ឆា​នែ​ល​យូ​ធូប ម៉ៃ វ​ឌ្ឍ​នា ដែល​តែងតែ​ផលិត​វី​ដេ​អូ​ចម្រៀង​ថ្មី​ៗ សុទ្ធសឹងតែ​ជា​ស្នាដៃ​និពន្ធ​ដោយ​ខ្លួនឯង និង​គ្មាន​ការ​លួច​ចម្លង​ពី​អ្នក​ដទៃ​នោះ បាន​ប្រាប់​ក្រុមការងារ​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ថា កាលពីមុន ជា​រៀង​រាល់​ខែ លោក​អាច​ទទួល​បាន​កម្រៃ​គួរសម​ដែរ ប៉ុន្តែ​ក្រោយ​ក្រុមហ៊ុន​យូ​ធូប​ដក​ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​ថ្នាល​វី​ដេ​អូ​នៅ​កម្ពុជា​មក ចំណូល​ពី​យូ​ធូប​បាត់បង់​ស្ទើរ​ទាំងស្រុង​។

ទោះ​បែប​នេះ​ក្តី លោក ម៉ៃ វ​ឌ្ឍ​នា ហាក់​គាំទ្រ​ការ​អនុវត្ត​របស់​យូ​ធូប​ខ្លះ​ដែរ ដោយ​លោក​បញ្ជាក់​ថា អាច​ព្រមាន​ដល់​អ្នក​ដែល​ផលិត​មាតិកា​មិន​ត្រឹមត្រូវ លួច​ចម្លង​គេ​ជាដើម ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងនោះ​។

អ្នក​ផលិត​មាតិកា​វី​ដេ​អូ ដ៏​ល្បី​ម្នាក់​ទៀត គឺ​លោក ភាព ទិ​ត   ដោយ​ឆា​នែ​ល​យូ​ធូប​របស់​លោក​មានឈ្មោះ​ថា និទាន​កុមារ និង​មាន​អ្នក​ចូល Subscribe ជាង​៣៦​ម៉ឺន​នាក់ បាន​អះ​អា​ថា លោក បាត់បង់​ចំណូល​ស្ទើរតែ​១០០%​ទៅ​ហើយ ដោយសារ​ការ​ផ្អាក​មិន​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម​នា​ពេល​ថ្មី​ៗ​នេះ​។ លោក​បាន​បន្ថែម​ថា ពេល​នេះ លោក​កំពុង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​ពី​ខាង​ក្រសួង​ប្រៃសណីយ៍​ជា​ក្រុមហ៊ុន​យូ​ធូប ដោយ​រំពឹង​ថា នឹង​អាច​រក​ចំណូល​វិញ​បាន​ឆាប់​ៗ​នេះ​។

យុវជន​វ័យក្មេង​មួយ​រូប ឈ្មោះ​ថា ស្រ៊ុ​ន គង់​ជា  ជា​ម្ចាស់​ឆា​នែ​ល​យូ​ធូប ដល់​ទៅ​៨ ដែល​ផលិត​វី​ដេ​អូ​អំពី​អត្ថប្រយោជន៍​បន្លែ​ផ្លែ​ឈើ​ចំពោះ​សុខភាព បាន​ត្អូញត្អែរ ចំណូល​ប្រចាំខែ​របស់​ខ្លួន ត្រូវ​បាត់បង់​ស្ទើរតែ​ទាំងស្រុង​ដូច​គ្នា​ដែរ ដោយ​បាន​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង  ខណៈ​ខ្លួន​ក៏​មាន​បំណុល​ត្រូវ​រ៉ាប់រង​ប្រចាំខែ​ផង​ដែរ​។

គួរ​ជម្រាប​ថា បើ​តាម​ឯកឧត្តម លីវ សុ​ផា​ណា​រិ​ទ្ធិ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បច្ចុប្បន្ន​ក្រសួង​បាន​និង​កំពុង​ដុតដៃដុតជើង ក្នុង​ការ​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​យូ​ធូប ឲ្យ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ជៀសវាង​ការ​ខាតបង់​ចំណូល​កាន់តែ​ច្រើន​របស់​អ្នក​ផលិត​មាតិកា​វី​ដេ​អូ​នៅ​កម្ពុជា​។

ចំពោះ​មូលហេតុ​ដែល ក្រុមហ៊ុន​យូ​ធូប បាន​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ​ថ្នាល​វី​ដេ​អូ នៅ​ប្រទេស​ជាង​៩០ រួម​ទាំង​កម្ពុជា​ដែរ ត្រូវ​បាន អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ ដោយសារ​អ្នក​ផលិត​មាតិកា​នៅ​ក្នុង​ប្រទេស​ទាំងនេះ មិន​បាន​គោរព​តាម​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​យូ​ធូប​បាន​តម្រូវ ជាក់ស្តែង មាន​អ្នក​ផលិត​វី​ដេ​អូ​នៅ​កម្ពុជា តែ​បែរជា​បន្លំ​ដាក់​អា​សយ​នៅ​ប្រទេស​ដទៃ​ទៀត ដូច​ជា​សិង្ហ​បុរី ឬ​ថៃ​ជាដើម​។

បើ​ទោះបីជា មិន​មាន​ទិន្ន័យ​បង្ហាញ​ជាក់លាក់​ពី​ប្រាក់​ចំណូល​របស់​អ្នក​ធ្វើ​វី​ដេ​អូ​ដាក់ Youtube ក៏​ដោយ​ចុះ ប៉ុន្ដែ បើ​តាម​អ្នក​ស្ថិត​ក្នុង​វិស័យ​នេះ​អះអាង​ថា សម្រាប់ Channel Youtube ល្បី​ៗ មាន​អ្នក​មើល​ច្រើន​ៗ​នៅ​កម្ពុជា អាច​រក​ចំណូល​បាន​រាប់​ពាន់ ឬ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី៖ ដូងប្រេងឆ្នាំនេះមានទីផ្សារល្អ និងទទួលបានទិន្នផលខ្ពស់

ព័ត៌មាន
មហាសេដ្ឋីកសិកម្មដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ ឯកឧត្តមឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងប្រាប់ក្រុមការងារខេមបូណូមីសថា ទិន្នផលដូងប្រេងមានកើនឡើងគួរឲ្…

ចិន និងអាមេរិកប៉ះពារ​សម្ដីគ្នាទៀតហើយ ជុំវិញនឹងរឿងស៊ើបអង្កេតប្រភពដើមនៃកូវីដ-១៩

ព័ត៌មាន
ស្ថានទូតចិននៅក្នុងក្រុងវ៉ាស៊ីតោនសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធសប្ដាហ៍នេះថា ការកកូរកកាយរឿងប្រភពដើមដំបូងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ