ប្រធានាធិបតីហ្វ៊ីលីពិន រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃនៅកម្ពុជា (ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦)។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ឌូតឺតេ បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជួបជាមួយសហគមន៍ហ្វ៊ីលីពិននៅកម្ពុជា។
ប្រធានាធិបតីហ្វ៊ីលីពិន រ៉ូឌ្រីហ្គោ ឌូតឺតេ អញ្ជើញគោរពវិញ្ញាណក្ខន្តព្រះបរមរតនកោដ្ឋ ក្នុងអំឡុងពេលទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា (ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦)។
ប្រធានាធិបតីហ្វ៊ីលីពិន រ៉ូឌ្រីហ្គោ ឌូតឺតេ អញ្ជើញគោរពវិញ្ញាណក្ខន្តព្រះបរមរតនកោដ្ឋ ក្នុងអំឡុងពេលទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា (ថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦)។
កម្ពុជា និងហ្វ៊ីលីពិន ចុះអនុស្សរណៈយោគយល់គ្នាចំនួន ៤ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ កីឡា ទេសចរណ៍ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ប្រធានាធិបតីហ្វ៊ីលីពិន ឌូតឺតេ ថ្លែងអំណរគុណកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅកម្ពុជា។