អាកាសចរណ៍ល្អបំផុតលើពិភពលោកប្រចាំឆ្នាំ២០១៧ បើកជើងហោះហើរមកកម្ពុជា
អេមីរ៉ាត (Emirates) ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី៣៧ ដែលបានប្រតិបត្តិការជើងហោះហើរមកកម្ពុជា។ អាកាសចរណ៍ អេមីរ៉ាត ជាប់លេខ១…
ស្ត្រីវ័យក្មេងមួយរូប ដែលពាក់ម៉ាស់មុខ (ក្នុងរូបខាងលើ) និងសុំមិនបញ្ចេញឈ្មោះ ជិះម៉ូតូដឹកផ្លិតឃ្មុំមកលក់ឲ្យភោជនីយដ្ឋាន សុវណ្ណា ១ ក្បែរសួនច្បារវិមានឯករាជ្យ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។
ស្ត្រីរូបនេះ ឲ្យដឹងថា គាត់លក់ផ្លិតឃ្មុំនេះក្នុងមួយគីឡូបាន ៦ម៉ឺនរៀល សម្រាប់ខែមិនសូវសម្បូរ ហើយផ្លិតឃ្មុំនេះគឺផ្ញើតាមរថយន្តឈ្នួលមកពីខេត្តកោះកុង ព្រោះនៅទីនោះ គាត់មានអ្នកស្គាល់គ្នាដែលរកឃ្មុំយកទឹកលក់។
សព្វថ្ងៃ នៅតាមភោជនីយដ្ឋានជាច្រើន គេឃើញមានមុខម្ហូបឃ្មុំអាំង តួយ៉ាង ភោជនីយដ្ឋាន សុវណ្ណា ១ នេះ ម្ចាស់ហាងបានឲ្យដឹងថា មុខម្ហូបឃ្មុំអាំងនេះភ្ញៀវពេញនិយមទទួលទាន ហើយថ្ងៃខ្លះ លក់អស់ ២០គីឡូឃ្មុំក៏មាន ហើយថ្ងៃខ្លះ គ្មានទាំងឃ្មុំអាំងលក់ទៅទៀត៕