ការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតែគ្មានការថយចុះ
និន្នាការនៃការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កើនឡើងនិងរីករាលដាលគួរឲ្យព្រួយបារម្ភ ពីទីក្រុងរហូតដល់ជនបទដាច់…
បើនិយាយពីបឹងទំពន់ កាលពីមុនគេស្គាល់ថាជាបឹងធម្មជាតិដ៏ធំមួយដែលស្តុកទឹកលូដែលចម្លៀសចេញពីក្រុង និងគេស្គាល់មួយទៀត ជាកន្លែងដែលប្រជាជនដាំដុះត្រកួន។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងទំពន់កាន់តែរួមតូចទៅៗ ខណៈដែលផ្ទៃបឹងមួយភាគធំត្រូវគេចាក់ដីលុបដើម្បីអភិវឌ្ឍជាសំណង់លំនៅដ្ឋាន។ នៅក្នុងរាជធានីភ្នំពេញ បឹងធម្មជាតិជាច្រើន មិនមែនតែបឹងទំពន់នេះទេ ដែលត្រូវបានលុបជាបណ្ដើរៗ ហើយបឹងខ្លះបាត់រូបរាងទាំងស្រុងក៏មាន ខណៈដែលតម្រូវការអភិវឌ្ឍទីក្រុងរណបជាច្រើនកើនឡើងស្របនឹងកំណើនប្រជាពលរដ្ឋ។ អ្នកជំនាញរិះគន់ថា ការលុបបឹងធម្មជាតិទាំងនេះ នាំឲ្យរាជធានីភ្នំពេញប្រឈមនឹងហានិភ័យជន់លិចនៅពេលភ្លៀងខ្លាំង ប៉ុន្តែ អាជ្ញាធរបានច្រានចោលការលើកឡើងដូច្នេះ៕