ហាង KTV និងរោងកុនទូទាំងប្រទេស ត្រូវបិទទ្វារពីថ្ងៃទី១៧ មីនា ២០២០ តទៅ!
ក្រសួងសុខាភិបាលកម្ពុជា បានស្នើទៅក្រសួងទេសចរណ៍ និងអាជ្ញាធររាជធានីខេត្ត ឲ្យបិទបណ្ដោះអាសន្ន រាល់ហាង KTV និងរោងកុន ក្លឹបកម្សាន្…
ដូចទៅនឹងការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន ចំនួន ៧នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមជាមួយកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 តាមរយៈការជួយព្យាបាល និងបង្ហាត់ក្រុមគ្រូពេទ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ក្រៅពីក្រុមគ្រូពេទ្យជំនាញចំនួន ៧នាក់នេះ រដ្ឋាភិបាលចិន ក៏បានបញ្ជូនភ្ជាប់មកជាមួយនូវសម្ភារៈបរិក្ខារវេជ្ជសាស្ត្រចំនួន ១១ មុខទៀត សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នេះ។