និន្នាការនៃការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កើនឡើងនិងរីករាលដាលគួរឲ្យព្រួយបារម្ភ ពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល។
គិតត្រឹមឆ្នាំ២០១៦ ប្រទេសកម្ពុជាមានអ្នកញៀនគ្រឿងញៀន ១៨.៥៥៤នាក់ កើនឡើង ៤.២៤២នាក់ ស្មើនឹង ២៩,៦៣ភាគរយ ធៀបនឹងពេលមុន។ ក្នុងឆ្នាំនេះដដែល ករណីគ្រឿងញៀន ៤.១៩១ករណី ត្រូវបានបង្ក្រាប ដោយអាជ្ញាធរចាប់ខ្លួនជនសង្ស័យបាន ៩.៨០២នាក់ និងរឹបអូសគ្រឿងញៀនបានជាង ១៧៥គីឡូក្រាម។ នេះបើយោងតាមឯកសារ ដែលចែកផ្សាយដល់អ្នកសារព័ត៌មាន នៅក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីប្រកាសបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១។
យុទ្ធនាការនេះមានរយៈពេល ៦ខែ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៧៕