ក្រុមគ្រូពេទ្យចិនមកដល់កម្ពុជាហើយ ដើម្បីជួយប្រយុទ្ធនឹងវីរុសកូវីដ១៩
ដូចទៅនឹងការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន ចំនួន ៧នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើ…
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុន និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព ដែលជាព្រះរាជដំណើរជាប្រក្រតី តាមការណែនាំរបស់គ្រូពេទ្យចិន។
នៅក្នុងព្រះរាជសារចុះថ្ងៃទី៣១ មីនា ២០២០ ព្រះមហាក្សត្របានព្រះរាជលិខិតថា ក្នុងឱកាសព្រះរាជអវត្តមានរបស់ព្រះអង្គ "សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា"៕