អគារសណ្ឋាគារ Great DUKE ត្រូវបានរាជរដ្ឋាភិបាលជ្រើសយកធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺ Covid-19
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ១៧ មីនា ឆ្នាំ២០២០នេះ បានប្រកាសនឹងប្រើប្រាស់អគារសណ្ឋាគារ
Great DUKE ដែលជាអតីតអគារសណ្ឋាគារងាំ…
ក្រសួងសុខាភិបាលកម្ពុជា បានស្នើទៅក្រសួងទេសចរណ៍ និងអាជ្ញាធររាជធានីខេត្ត ឲ្យបិទបណ្ដោះអាសន្ន រាល់ហាង KTV និងរោងកុន ក្លឹបកម្សាន្ដ និងសារៈមន្ទីរ នៅទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុស កូវីដ-១៩។ វិធានការនេះ ធ្វើឡើងដោយយោងទៅតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងលិខិតរបស់ក្រសួងសុខាភិបាល ការតម្រូវឲ្យបិទ KTV និងរោងកុននៅទូទាំងប្រទេសនេះ ត្រូវចាប់អនុវត្តពីថ្ងៃទី១៧ មីនា ២០២០នេះ តទៅ ប៉ុន្តែ ពុំបានបញ្ជាក់ថា តើពេលណានឹងអនុញ្ញាតឲ្យបើកវិញនោះទេ៕