ជីវិតគឺអ៊ីចឹង ! ទំនេរពីរៀនជួយរកលុយម្ដាយឪពុក !
បងប្អូនស្រីពីរនាក់ ដើរលក់ផ្លែឈូកនៅមាត់ទន្លេ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ខណៈដែលក្មេងៗកូនអ្នកធូរធារ មានពេល…
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មនុស្សប្រុសស្រីចាស់ក្មេងនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដ ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង ជាដើម និងមានរបាំត្រុដិ ជាពិសេស គឺរាំកម្សាន្ត ទៅតាមការនិយមចូលចិត្តរបស់និគមជននីមួយៗ។
បច្ចុប្បន្ន ការរាំកម្សាន្ត គេប្រើឧបករណ៍បំពងសំឡេងទំនើបៗមាន ធុងបាស់ អ័រកាដង់ ឬ ក្រុមតន្ត្រី ក៏មាន ហើយល្បែងរបាំប្រពៃណី ពីបុរាណបានថមថយអស់ច្រើន។ 😍😍😍 តោះ ជួយ Share ដើម្បីរំឭកល្បែងប្រជាប្រិយខ្មែរ ក្នុងពេលចូលឆ្នាំខាងមុខ !