ឈប់ធ្វើសំណង់ មកលក់ដូងវិញ ព្រោះរកកម្រៃបានច្រើនជាង!
លោក ធា រី វ័យ ៣៣ឆ្នាំ មកពីខេត្តព្រៃវែង បានប្តូរការងារពីធ្វើសំណង់មកលក់ផ្លែដូងក្នុងរាជធានីភ្នំពេញវិញ ដោយសារការងារ…
ថ្ងៃទី១៤ កុម្ភៈ ជាបុណ្យនៃក្ដីស្រលាញ់ (Valentine's Day) របស់វប្បធម៌បរទេសលោកខាងលិច ប៉ុន្តែ ទិវានេះក៏កំពុងត្រូវបានប្រារព្ធយ៉ាងគគ្រឹកគគ្រេងផងដែរ ដោយខ្មែរមួយចំនួន ជាពិសេស យុវជនអ្នកនៅភ្នំពេញ និងទីក្រុងធំៗដទៃទៀត។ កន្លងមក គេសង្កេតឃើញមានយុវជនខ្លះយល់ខុសពីទិវានេះ ដោយគិតទៅរឿងស្នេហាស្រីប្រុសបែបផ្លូវភេទ ជាជាងការចែករំលែកក្ដីស្រលាញ់ធម្មតាបែបត្រឹមត្រូវ និងថ្លៃថ្នូរ។ យុវនារីខ្លះ ត្រូវបានគេស្រាវជ្រាវរកឃើញថា បានប្រគល់ខ្លួនប្រាណឲ្យដៃគូស្នេហានៅក្នុងថ្ងៃនេះ ជាការសម្ដែងនូវក្ដីស្រលាញ់ស្មោះស្ម័គ្រចំពោះដៃគូ ដោយពួកគេយល់ខុសថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ។ ប៉ុន្តែ ក្រសួងពាក់ព័ន្ធ កន្លងមក បានធ្វើការផ្សព្វផ្សាយអប់រំ កុំឲ្យយុវជនភ្លើតភ្លើននិងយល់ខុសពីថ្ងៃនេះ៕