ខណៈដែលទីផ្សារខុនដូប្រណីតៗមានការកើនឡើងយ៉ាងឆាប់រហ័ស ជនជាតិចិនគឺជាអ្នកនាំមុខគេក្នុងចំនួនយ៉ាងច្រើន ក្នុងការទិញអចលនទ្រព្យទាំងនោះដើម្បីធ្វើការវិនិយោគចំណេញបន្តនៅអនាគត។ នេះបើយោងតាមសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយតាមរយៈការសម្ភាសតាមទូរស័ព្ទនាសប្ដាហ៍នេះថា ទីផ្សារខុនដូទើបនឹងចាប់ផ្តើមប្រជ្រៀតចូលទីផ្សារកម្ពុជា ក្នុងរយៈពេលប្រហែលតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ អ៊ីចឹងភាគច្រើនអ្នកដែលប្រើប្រាស់ខុនដូ គឺជាជនជាតិបរទេសដែលមានប្រមាណជា ៧០ភាគរយ។
លោក ច្រឹក សុខនីម បាននិយាយដូច្នេះថា ៖ «អ៊ីចឹង ៧០ភាគរយជាជនជាតិបរទេស ហើយ ៣០ភាគរយជាជនជាតិខ្មែរ ដែលបានទិញអចលនទ្រព្យ ជាពិសេស គឺខុនដូ ហើយមួយចំនួនធំ គឺអត់ទៅនៅទេ គឺគាត់ទិញទុកជួល»។
លោក ច្រឹក សុខនីម បាននិយាយបន្តថា ៧០ភាគរយដែលទិញដោយបរទេសនោះ គឺមានភាគច្រើន ទី១ ជាជនជាតិចិន ទី២ ជប៉ុន និងទីបី គឺចម្រុះជាតិសាសន៍ដែលពួកគាត់ធ្វើការ និងស្នាក់អាស្រ័យនៅក្នុងប្រទេសកម្ពុជា។ >>> អានអត្ថបទទាំងស្រុង !