អគារ​ Gold Tower ៤២ជាន់ នៅកណ្ដាលរាជធានី​ភ្នំពេញ ដែលកំពុង​ស្ថិត​ក្នុង​ការសាងសង់​នៅឡើយ។
អគារ​ Gold Tower ៤២ជាន់ នៅកណ្ដាលរាជធានី​ភ្នំពេញ ដែលកំពុង​ស្ថិត​ក្នុង​ការសាងសង់​នៅឡើយ។

អ្នក​ណា​ខ្លះ​ទិញ​ខុនដូ​នៅ​កម្ពុជា?

ខណៈ​ដែល​ទីផ្សារ​ខុនដូ​ប្រណីតៗ​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ជនជាតិ​ចិន​គឺ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ចំនួន​យ៉ាង​ច្រើន ក្នុង​ការទិញ​អចលនទ្រព្យ​ទាំង​នោះ​ដើម្បី​ធ្វើ​ការ​វិនិយោគ​ចំណេញ​បន្ត​នៅ​អនាគត​។ នេះ​បើ​យោង​តាម​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​តាមរយៈ​ការ​សម្ភាស​តាម​ទូរស័ព្ទ​នា​សប្ដាហ៍​នេះ​ថា ទីផ្សារ​ខុនដូ​ទើបនឹង​ចាប់ផ្តើម​ប្រជ្រៀត​ចូល​ទីផ្សារ​កម្ពុជា ក្នុង​រយៈពេល​ប្រហែល​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ អ៊ីចឹង​ភាគច្រើន​អ្នក​ដែល​ប្រើប្រាស់​ខុនដូ គឺ​ជា​ជនជាតិ​បរទេស​ដែល​មាន​ប្រមាណ​ជា ៧០​ភាគរយ។ 

លោក ច្រឹក សុខនីម បាន​និយាយ​ដូច្នេះ​ថា ៖ «អ៊ីចឹង ៧០​ភាគរយ​ជា​ជន​ជាតិ​បរទេស ហើយ ៣០​ភាគរយ​ជា​ជនជាតិ​ខ្មែរ ដែល​បាន​ទិញ​អចលនទ្រព្យ ជា​ពិសេស គឺ​ខុនដូ ហើយ​មួយ​ចំនួន​ធំ គឺ​អត់​ទៅ​នៅ​ទេ គឺ​គាត់​ទិញ​ទុក​ជួល»។

លោក ច្រឹក សុខនីម បាន​និយាយ​បន្ត​ថា ៧០​ភាគរយ​ដែល​ទិញ​ដោយ​បរទេស​នោះ គឺ​​មាន​ភាគ​ច្រើន ទី១ ជា​ជន​ជាតិ​ចិន ទី២ ជប៉ុន និង​ទីបី គឺ​ចម្រុះ​ជាតិ​សាសន៍​ដែល​ពួកគាត់​ធ្វើ​ការ និង​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ >>> អានអត្ថបទទាំងស្រុង !


រូបបន្ទាប់


ផ្សារ​បោះដុំ​គ្រឿង​សំណង់​និង​សម្ភារៈ​លំនៅដ្ឋាន​ដ៏​ធំ​បំផុត នឹង​បើក​លក់​នៅចុង​ឆ្នាំនេះ!

ផ្សារ​លក់​ទំនិញ​គ្រឿង​សំណង់ និង​សម្ភារៈ​លំនៅដ្ឋាន ឈ្មោះ Global House នឹង​បើក​លក់​ផ្លូវការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះហើយ។ ជា​ការ...

ច្រើនទៀត

ព័ត៌មានរូបភាពពេញនិយម


ដំណឹង​ល្អ​សម្រាប់​អ្នក​ផឹក? ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ពង្រីក​រោងចក្រ​បន្ថែម

ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៧នេះ ក្រុមហ៊ុន​ស្រាបៀរ​​ដ៏​ធំ​មួយ​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន Cambodia Brewery Limited (CBL) បើក​សម្ពោធ​រោងចក្រ​ផលិត​ស្រាបៀរ​មួយ​ទៀត​រ...

ផ្សារ​បោះដុំ​គ្រឿង​សំណង់​និង​សម្ភារៈ​លំនៅដ្ឋាន​ដ៏​ធំ​បំផុត នឹង​បើក​លក់​នៅចុង​ឆ្នាំនេះ!

ផ្សារ​លក់​ទំនិញ​គ្រឿង​សំណង់ និង​សម្ភារៈ​លំនៅដ្ឋាន ឈ្មោះ Global House នឹង​បើក​លក់​ផ្លូវការ​នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះហើយ។ ជា​ការវិនិយោគ​រួម​គ្នា រវាង​​ក្រុ...

អ្នក​លក់​ផ្លែគុយ​ត្អូញ​ពី​តម្លៃ​ធ្លាក់​ចុះ

អ្នក​លក់​ផ្លែ​គុយ​នៅតាម​ដង​ផ្លូវ ប៉ាស្ទ័រ (ផ្លូវ ៥១) រាជ​ធានី​ភ្នំពេញ ត្អូញត្អែរថា ឆ្នាំ​នេះ​ តម្លៃ​ផ្លែ​គុយ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន ដោយសារ​មាន​មនុស្ស​លក់​ដូច​គ្...

អគារប៊ូឌីញ ឬអគារ ស នឹងបាត់ពី​ផែនទីក្រុង​ភ្នំពេញ​នា​អនាគត​ដ៏​ខ្លី!

អគារ​«ប៊ូឌីញ» ឬ​ហៅថា អគារ ស ដ៏​ចំណាស់​នេះ គ្រោង​នឹង​ត្រូវ​វាយ​ចោល នៅ​អំឡុង​ខែ​មិថុនា-កក្កដា ខាង​មុខ​នេះហើយ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុនធ្វើ​ការ​អភិ...

មហាសេដ្ឋី​ស្ថាបនិក​ Facebook ជិះ​ឡាន​តម្លៃ​តែ ៣ម៉ឺន​ដុល្លារ?

លោក ម៉ាក ហ្សាក់ឃើប៊ើគ (Mark Zuckerberg) ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Facebook ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ទី៥ នៅ​លើ​ពិភព​លោក ដោយ​មាន​...

អ្នក​សារព័ត៌មាន​រូបថត​«ជាន់ខ្ពស់»!

អ្នក​សារព័ត៌មាន​រូបថត​ លោក ហេង ជីវ័ន នៃ​កាសែត​ភាសា​អង់គ្លេស The Phnom Penh Post ឡើង​ដើមត្នោត​ដើម្បី​ផ្ដិតយក​រូបភាព​នៃ​ព្រឹត្តិការណ៍​មួយ​នៅ​បរិវេណ​ប្រាសាទ​ស...