Popular

Articles by all time popularity

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើង ស្របពេលតម្លៃប្រេងឆៅពិភពលោកក៏កើនកាន់តែខ្ពស់

ដោយ​ មង្គល ចាន់
តម្លៃប្រេងឆៅលើទីផ្សារពិភពលោកនៅតែបន្ដហក់ឡើងខ្ពស់ដដែលមកទល់ថ្ងៃនេះ ដោយតម្លៃប្រេងឆៅមួយបារ៉ែលបានកើនឡើងដល់ទៅជាង ៧២ដុល្លារអាមេរិកហើយ។ ការកើនឡើងថ្លៃនៃប្រេងឆៅពិភពលោកនៅមួយរយៈចុងក្រោយនេះ ក៏បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈដែលលក់រាយក្នុងស្រុកនៅកម្ពុជាក៏បានកើនឡើងកាន់តែខ្ពស់ជាងមុនដែរ ពោលគឺតម្លៃប្រេងសាំងធម្មតា ដែលត្រូវដាក់នៅកម្ពុជាចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២១ មានតម្លៃ ៣.៩០០រៀលក្នុងមួយលីត្រ ដែលបានកើនឡើង១០០រៀលថែមទៀត បើធៀបនឹងតម្លៃកាលពីខែមុន។ នេះបើតាមសេចក្ដីជូនដំណឹងពីក្រសួងពាណិជ្ជកម្ម។