លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បញ្ជាក់ថា កោះគុត ជាដែនអធិបតេយ្យភាពរបស់ថៃ ១០០% ហើយថា កុំជឿលើព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយ AI
ដោយ
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ និងជាអ្នកដែលផ្តួចផ្តើមផ្ទាល់ឱ្យឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការដោះស្រាយជម្លោះដែនសមុទ្រជាមួយកម្ពុជា នៅតំបន់ត្រួតស៊ីគ្នា (OCA) ដែលសម្បូរដោយធនធានរ៉ែនៅឈូងសមុទ្រថៃ បានចេញមកបញ្ជាក់ក្ដែងៗថា កោះគុត គឺជាដែនអធិបតេយ្យភាពរបស់ប្រទេសថៃ ១០០% ហើយបានប្រាប់មហាជនថា ការរាយការណ៍ព័ត៌មានរបស់ស្ថាប័នព័ត៌មានកម្ពុជា មួយចំនួន ដែលអះអាងថា កោះគុត មិនមែនជាដែនអធិបតេយ្យភាពរបស់ថៃនោះ គឺជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។