លោក ត្រាំ មានបំណងទទួលយកយន្តហោះ Boeing តម្លៃប្រមាណ៤០០លានដុល្លារ ដែលជាអំណោយរបស់កាតា ដើម្បីប្រើជំនួសយន្តហោះ Air Force One
ដោយ
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ មានបំណងទទួលយកយន្តហោះ Boeing 747-8 តម្លៃប្រមាណ៤០០លានដុល្លារ ដែលជាអំណោយរបស់គ្រួសាររាជវង្ស ដែលកំពុងកាន់អំណាចនៅប្រទេសកាតា ក្នុងអំឡុងពេលលោកទៅបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាឆាប់ៗខាងមុខនេះ។ យន្តហោះនោះត្រូវបានគេរំពឹងថា នឹងប្រើសម្រាប់ប្រធានាធិបតីអាម៉េរិកជំនួសឱ្យយន្តហោះ Air Force One ដែលមានអាយុកាលប្រមាណ៤០ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។