កម្ពុជាដាក់ពាក្យប្ដឹងថៃ ទៅកាន់ UN ចំពោះទង្វើបំផ្លិចបំផ្លាញផ្ទះសម្បែង លួចប្លន់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌
ដោយ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ បានដាក់ពាក្យប្ដឹងប្រទេសថៃ ទៅកាន់លោក Volker Turk ឯឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងលោក Balakrishan Rajagopal អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលន្ទុកសិទ្ធិមានលំនៅដ្ឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើករណីដែលយោធាថៃ បានចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងការវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញជាដើម។