សម្តេចធិបតីបានអះអាងថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការជួយគាំទ្រកម្មករ និងឧស្សាហកម្មដែលរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្ម
ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចបានធ្វើឱ្យទំនាក់ទំនងអន្តរជាតិមានភាពភាពស្មុគស្មាញ រាប់ចាប់តាំងពីបញ្ហានយោបាយ រហូតដល់ពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យា។ តែយ៉ាងណាសម្តេចធិបតីយល់ឃើញថា នៅក្នុងវិបត្តិ ក៏បាននាំឱកាសសម្រាប់កម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឧស្សាហកម្ម និងជំរុញការធ្វើពិពិធកម្មផលិតកម្មនិងពាណិជ្ជកម្មផងដែរ។