កម្ពុជារំពឹងជំនួបផ្គូផ្គងធុរកិច្ចជាមួយជប៉ុន ជួយជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត
ដោយ
សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជាបានរៀបចំជំនួបផ្គូផ្គងធុរកិច្ច នៅរាជធានីភ្នំពេញក្នុងគោលបំណង ដើម្បីឈានទៅសម្រេចបានគោលដៅធុរកិច្ចរួមគ្នានៅពេលអនាគត។ ទាំងថ្នាក់ថ្នាក់ដឹកនាំសមាគមទាំងពីរ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)សុទ្ធតែបានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាផ្គូផ្គងធុរកិច្ចនេះ វានឹងជួយជំរុញកំណើនវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកានតែមានភាពល្អប្រសើរបន្ថែមទៀត។