រដ្ឋាភិបាលថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា
ដោយ
កងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចប្រដាប់អាវុធទ្រង់ទ្រាយនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្រោយកងទ័ពថៃ បានបាញ់មកលើកងទ័ពខ្មែរមុន ដែលកំពុងឈរជើងនៅប្រាសាទតាមាន់ធំ។ ក្រោយមានការរំលោភបំពានពីកងទ័ពថៃ មកលើកងទ័ពខ្មែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជា ដែលតែងតែប្រកាន់ភ្ជាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធរបស់ថៃ នោះទេ។