#កម្ពុជា ប្រកាន់គោលជំហរឥតងាករេ

Articles by Tag កម្ពុជា ប្រកាន់គោលជំហរឥតងាករេ

កម្ពុជា ប្រកាន់គោលជំហរឥតងាករេ នឹងបញ្ជូនសំណុំរឿងវិវាទព្រំដែនជាមួយថៃទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ

ដោយ​ ​ ខេមបូណូមីស
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាគោលជំហរឥតងាករេក្នុងការបញ្ជូនករណីវិវាទតាមខ្សែបន្ទាត់ព្រំដែនជាមួយថៃ នៅតំបន់រសើបមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើទោះបីភាគីថៃស្នើចរចាតាមយន្តការទ្វេភាគីដែលមានស្រាប់ក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា បញ្ហាតំបន់ទាំង៤នេះ មិនត្រូវបានដាក់បញ្ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មការប្រំដែនចម្រុះ (JBC) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនោះទេ។