កម្ពុជា សម្រេចយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ តើអ្នកជំនាញមានការយល់ឃើញបែបណា?
ដោយ
ការប្រឈមមុខដាក់គ្នារវាងកងកម្លាំងកម្ពុជា និងថៃនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកយកបញ្ហានេះប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយតាមច្បាប់។ ទោះបីកម្ពុជាបានព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ តែថ្នាក់ដឹកនាំកម្ពុជាបានបញ្ជាក់ពីការរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជា។