#កម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួល២ដុល្លារនៅឆ្នាំ២០២៦

Articles by Tag កម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួល២ដុល្លារនៅឆ្នាំ២០២៦

កម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួលបន្ថែម២ដុល្លារនៅឆ្នាំ២០២៦

ដោយ​ ​ ខេមបូណូមីស
ទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិត ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត។ តួយ៉ាងក្រោយជជែកពិភាក្សាគ្នាអស់រយៈពេលជាច្រើនលើក ទីបំផុតប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅឆ្នាំ២០២៦ ត្រូវបានដំឡើងបន្ថែម២ដុល្លារ ពោលគឺពី២០៨ដុល្លារឡើងដល់២១០ដុល្លារក្នុង១ខែ។