ទោះបីសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ តែអ្នកជំនាញរំពឹងថា ការកំណត់ប្រាក់ឈ្នួលអប្បរមានៅឆ្នាំក្រោយនឹងល្អប្រសើរជាងឆ្នាំនេះ
ដោយ
ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅឆ្នាំក្រោយ ត្រូវបានកំណត់ថា អាចខ្ពស់ជាង ឫស្មើ តែមិនអាចទាបជាងកម្រិតប្រាក់ឈ្នួលអប្បបរមានៅឆ្នាំនេះជាដាច់ខាត ហើយប្រាក់ឈ្នួលអប្បបរមា ក៏មិនមែនជាប្រាក់ឈ្នួលសរុបរបស់កម្មករនិយោជិតនោះដែរ ដ្បិតប្រាក់ឈ្នួលសរុបមានសមាសធាតុរួមផ្សំជាច្រើនទៀត។