#ការចម្អិនម្ហូបពីត្រីខ្មែរ

Articles by Tag ការចម្អិនម្ហូបពីត្រីខ្មែរ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចម្អិនម្ហូបពីត្រីខ្មែរជាការលើកកម្ពស់សិប្បកម្មកែច្នៃ និងជីវភាពរបស់ពលរដ្ឋ

ដោយ​ ​ ខេមបូណូមីស
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលើទឹកចិត្តឱ្យភោជនីយដ្ឋាន និងអាហារដ្ឋាននៅកម្ពុជាប្រើប្រាស់ត្រីក្នុងស្រុកសម្រាប់ចម្អិនជាម្ហូបអាហារ ដ្បិតវាមិនត្រឹមតែរួមចំណែកជួយអភិវឌ្ឍន៍វិស័យជលផលប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ស្នើឱ្យពលរដ្ឋគ្រប់រូបជួយផ្សព្វផ្សាយពីផលិតផល និងសក្តានុពលរបស់វិស័យកសិកម្មកម្ពុជា ពោលគឺពលរដ្ឋម្នាក់ជាទូតសុឆន្ទៈម្នាក់។