#ការឈប់ប្រើលុយបាត

Articles by Tag ការឈប់ប្រើលុយបាត

តើពលរដ្ឋ និងអាជីវករខ្មែររស់នៅតាមព្រំដែនជាប់ជាមួយថៃ គួរឈប់ប្រើលុយបាតថៃឬយ៉ាងណា?

ដោយ​ ​ ខេមបូណូមីស
បន្ទាប់ពីកើតមានជម្លោះព្រំដែនរវាងកម្ពុជាជាមួយថៃ ថ្មីៗនេះប្រជាពលរដ្ឋ ក៏ដូចជាអាជីវករមួយចំនួននៅតាមតំបន់ជិតព្រំដែនជាមួយថៃ បានកាត់បន្ថយការចាយវាយប្រាក់បាតរបស់ថៃ នឹងជំនួសមកវិញដោយប្រាក់រៀល។ អ្នកជំនាញយល់ថា ពលរដ្ឋខ្មែរគួរតែឈប់ចាយវាយប្រាក់បាតរបស់ថៃ និងងាកមកចាយវាយប្រាក់រៀលជាតិជំនួសវិញ ដើម្បីលើកស្ទួយរូបិយបណ្ណជាតិ។ ម្យ៉ាងវិញទៀត ដោយសារតម្លៃរូបិយបណ្ណបរទេសមួយចំនួនមានការឡើងចុះឥតឈប់ឈរ ដូច្នេះក្នុងកាលៈទេសៈនេះការចាយវាយដោយប្រើប្រាក់រៀលវាជារឿងមួយដ៏ត្រឹមត្រូវ។