#ការឈ្លានពានជាថ្មីរបស់យោធាថៃ

Articles by Tag ការឈ្លានពានជាថ្មីរបស់យោធាថៃ

តើកម្ពុជា គួរឆ្លើយតបបែបណា ក្រោយថៃ បាញ់ផ្សែងពុល និងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើកម្ពុជា?

ដោយ​ ​ ខេមបូណូមីស
យោធាថៃ បានបាញ់ប្រហារជាថ្មីមកលើកម្ពុជា នៅទីតាំងជាច្រើនកន្លែង ដោយប្រើប្រាស់អាវុធធុនធំគ្រប់ភេទ រួមទាំងបាញ់ផ្សែងពុល និងប្រើយន្តហោះចម្បាំង F-16 ទម្លាប់គ្រាប់ផងដែរ។ កម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យសហគមន៍អន្តរជាតិរួមគ្នាថ្កោលទោសចំពោះអំពើដ៏សាហាវព្រៃផ្សៃ និងយង់ឃ្នងរបស់យោធាថៃ ដោយទង្វើនេះបានបង្ហាញយ៉ាងច្បាស់ថា ភាគីថៃ បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។