វិស័យឯកជននៅថៃ នឹងដាក់ពាក្យប្រឆាំងនឹងផែនការដំឡើងប្រាក់ឈ្នួលអប្បបរមាជិត១២ដុល្លារដល់កម្មកររបស់រដ្ឋាភិបាល
ដោយ
ទីភ្នាក់ងារក្រុមហ៊ុនអាជីវកម្មធំៗចំនួន៣របស់ប្រទេសថៃ នឹងដាក់ពាក្យតវ៉ាជាផ្លូវការទៅកាន់រដ្ឋាភិបាលនៅថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីប្រឆាំងនឹងផែនការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករគ្មានជំនាញជិត១២ដុល្លារក្នុង១ថ្ងៃនៅទូទាំងប្រទេសថៃ។ គម្រោងដាក់ពាក្យតវ៉ានេះធ្វើឡើងក្រោយក្រុមហ៊ុនទាំងនេះយល់ថា ផែនការនេះអាចធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន សហគ្រាស និងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation។