#ករណីដ៏ចម្រូងចម្រាស់ កម្ពុជា-ថៃ

Articles by Tag ករណីដ៏ចម្រូងចម្រាស់ កម្ពុជា-ថៃ

ករណីដ៏ចម្រូងចម្រាស់ក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងភូមិព្រៃចាន់-ណងយ៉ាកែវ៖ កម្ពុជា-ថៃ ឯកភាពគ្នា នឹងចុះវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន

ដោយ​ ​ ខេមបូណូមីស
ក្រោយពីមានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ រយៈពេល ២ថ្ងៃ ពោលគឺនៅថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នៃប្រទេសថៃ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗជាច្រើន ដោយក្នុងនោះ ពាក់ព័ន្ធនឹងករណីដ៏ចម្រូងចម្រាស់តាមព្រំដែននៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស សម្រាប់ការចុះវាស់វែងរួមគ្នា និងបោះបង្គោលជាបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។