#ការធ្វើពហិការ

Articles by Tag ការធ្វើពហិការ

ប្រសិនបើពលរដ្ឋខ្មែរធ្វើពហិការមិនប្រើផលិតផលថៃ តើវាអាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាយ៉ាងណាដែរ?

ដោយ​ ​ ខេមបូណូមីស
កាលពីពេលថ្មីៗប្រជាពលរដ្ឋខ្មែរបាននាំគ្នាបង្កើតចលនាធ្វើពហិការមិនប្រើប្រាស់ ឬគាំទ្ររាល់ផលិតផល និងទំនិញណាដែលមានប្រភពមកពីប្រទេសថៃ ក្រោយយោធាថៃបើកការវាយប្រហារចូលឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាជាមួយការប្រើអាវុធធុនធ្ងន់ និងអាវុធដែលច្បាប់អន្តរជាតិហាមឃាត់មិនប្រើមួយចំនួនទៀតយ៉ាងព្រៃផ្សៃ។ ទោះបីកម្ពុជា និងថៃបានបិទច្រកព្រំដែនគោកជាមួយគ្នាក៏ដោយ តែគេសង្កេតឃើញទំនិញថៃដែលមិនស្ថិតនៅក្នុងបញ្ជីហាមឃាត់នៅតែត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជាតាមផ្លូវទឹក និងប្រទេសឡាវ។